Home ព័តមានអន្តរជាតិ

ព័តមានអន្តរជាតិ

បញ្ហាផ្ទៃក្នុង៖ ត្រាំ បើកភ្លើងខៀវក្នុងការវាយប្រហារលើអ៊ីរ៉ង់ តែបែរដកបញ្ជាវិញភា្លមៗ

វ៉ាស៊ីនតោន៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានអាមេរិក New York Times ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩នេះបានអោយដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកភ្លើងខៀវឱ្យកងទ័ពអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះដ្រូនអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមិនដឹងជាហេតុអ្វី ភ្លាមៗបន្ទាប់ពីនោះលោកបែរជាលុបចោលបញ្ជានេះទៅវិញ។ តាមការអោយដឹងពីក្រុមមន្ត្រីអាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា យន្ដហោះ និងនាវាចម្បាំងអាមេរិកឈរនៅក្នុងតំបន់ មជ្ឈិមបូព៌ាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់មីស៊ីលសំដៅទៅរកអ៊ីរ៉ង់ ពោលគឺរង់ចាំតែបញ្ជាមកដល់តែប៉ុណ្ណោះ។...

យោធាស៊ីរី៣នាក់ស្លាប់ និង៧នាក់រងរបួស ដោយសារគ្រាប់មីស៊ីលអ៊ីស្រាអែល

ប្រទេសស៊ីរី៖ យោធាស៊ីរី ៣នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។ ប្រភពពីសារព័ត៌មានខាងលើបានឲ្យដឹងថា មីស៊ីលជាច្រើនគ្រាប់ត្រូវបាន បាញ់ដោយយោធាអ៊ីស្រាអែលចេញពីតំបន់ Golan heights មកកាន់ភាគខាងត្បូងទីក្រុងដាម៉ាស់ ដោយបណ្ដាលឱ្យយោធាស៊ីរី៣នាក់បាត់បង់ជីវិត និង៧នាក់រងរបួស។ ចំណែកឯ ខាងអ៊ីស្រាអែលក៏បាន ទទួលស្គាល់ដែរថាខ្លួនបានដឹកនាំការវាយប្រហារលើទីតាំងជាច្រើនកន្លែងរបស់យោធាស៊ីរី៕

យុវនិស្សិត​​យ៉ាងតិច ២០នាក់ បានស្លាប់​​ក្នុង​គ្រោះ​អគ្គិភ័យមួយ ​នៅ​​ឥណ្ឌា

យ៉ាងហោចណាស់ និស្សិតក្មេងៗ ២០នាក់ បានបាត់បង់ជីវិត និងជាង២០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះអាគារសាកលវិទ្យាល័យមួយ ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ។ នេះបើតាមរបាយការណ៍ក្នុងថ្ងៃសៅរ៍ ដែលផ្ដល់ដោយអាជ្ញាធរតំបន់។ ក្នុងតុល្យភាពដំបូងឲ្យដឹងថា មនុស្ស១៥នាក់បានស្លាប់។ អ្នករបួសទាំងជាង២០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក គ្រូពេទ្យមួយរូបបានអះអាងថា ក្នុងចំណោមអ្នកស្លាប់​ទាំង ២០នាក់ មាន១៦នាក់ជាស្ត្រី ខណះមនុស្ស ១៦នាក់ បានស្លាប់ដោយភ្លើងឆេះខ្លួន...

អុឺរ៉ង់៖ បើអាមេរិកហ៊ានបញ្ជូនទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ខ្លួននឹងត្រៀមអាវុធសម្ងាត់ដែលអាចបាញ់ពន្លិចនាវាចម្បាំងរបស់អាមេរិកបាន

តេហេរ៉ង់៖ ឆ្លើយតបទៅនឹងស្ថានការណ៍ដែលកំពុងតែក្តៅគគុកខ្លាំងឡើងៗ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា នឹងបញ្ជូនទ័ពបន្ថែម ១,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់នឹងអ៊ីរ៉ង់នោះ មន្ត្រីយោធាអ៊ីរ៉ង់ក៏បានបង្ហើបតបវិញផងដែរថា អ៊ីរ៉ង់មានអាវុធសម្ងាត់ ដែលអាចបាញ់ពន្លិចនាវាចម្បាំងរបស់អាមេរិកបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។ លោកឧត្តមសេនីយ ម័រតេហ្សា កូបានី (Morteza Qorbani) ទីប្រឹក្សានៃអគ្គបញ្ជាការយោធាអ៊ីរ៉ង់...

លោក ដូណាល់ ត្រាំ បានមកដល់ជប៉ុនហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ

តូក្យូ៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ បានអោយដឹងថា​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ តាមរយៈជើងហោះហើរ Air Force One ចាកចេញពីមូលដ្ឋានទ័ពអាកាស អាន់ឌ្រូ (Andrews) ដែលស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន កាលពីមុនម៉ោង ១៖០០នាទីរសៀលថ្ងៃសុក្រ...