Home ព័តមានសុខភាព

ព័តមានសុខភាព

ស្មានមិនដល់ថាដើមពុកមាត់ឆ្មាមានអត្ថប្រយោជន៍ដល់ម្លឹងសោះ

ដើមពុកមាត់ឆ្មាដែលភាសាអង់គ្លេសហៅថា Java Tea ឬ MisaiKucingត្រូវបានគេយកមកចម្រាញ់ជាតែ និងខ្លះអាចយកជាស្លឹកស្រស់មកចម្រាញ់ជាថ្នំាខ្មែរដោយខ្លួនឯង ហើយយើងអាចរកទិញវាបាននៅកន្លែងលក់កូនឈើ។ ដើមពុកមាត់ឆ្មាជាប្រភេទរុក្ខជាតិ ឬតែដែលអាចលាងជម្រះសារធាតុពុលពីក្នុងរាងកាយដោយសារវាមានសារធាតុគីមីដ៏ពិសិដ្ឋពីធម្មជាតិ។ ហើយអត្ថប្រយោជន៏របស់វាមួយចំនួនទៀតមានដូចជា៖ -លាងសម្អាតជាតិពុលចេញពីក្នុងខ្លួនតាមរយះការបត់ជើងតូច -ជួយអោយតម្រងនោមមានសុខភាពល្អ -ជួយបញ្ចុះទឹកនោម -ជម្រះសារធាតុ អាស៊ីតអ៊ុយរិច ហើម សន្លាក់ -បញ្ចុះកូឡេស្តេរ៉ូលមិនល្អ បង្កើតកូឡេស្តេរ៉ូលល្អ -បញ្ចុះទ្រីគ្លីសេរីតក្នុងសសៃឈាម សម្រួលតុល្យភាពជាតិស្ករក្នុងឈាម -សំរាប់អ្នកមានជំងឺទឹកនោមផ្អែម និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ -ស្លឹកស្រស់អាចបុកបំពោកលើដំបៅ ឬកន្លែងហើម រលាក ដើម្បីអោយឆាប់បានជាសះស្បើយ ៕

សារ:ប្រយោជន៍នៃការគេងពេលថ្ងៃ

ការគេងពេលថ្ងៃជាចំនែកមួយក្នុងការដែលធ្វើអោយសុខភាពយើងកាន់តែប្រសើរ។ យ៉ាងការសិក្សាស្រាវជ្រាវថ្មីមួយនៅប្រទេសក្រិចបានបង្ហាញថា៖អ្នកដែលគេងពេលថ្ងៃមួយស្របក់មានអត្រាប្រឈមនិងការកើតជំងឺបេះដូងតិចជាងមនុស្សដែលមិនបានគេងថ្ងៃប្រមាណជា៣៤%។ការគេងលក់មួយស្របក់ក្នុង ១សប្តាហ៍ ៣ថ្ងៃយ៉ាងតិច ៣០វិនាទីក្នុង១ ថ្ងៃជួយបន្ថយអត្រាប្រឈមការកើតជំងឺបេះដូងបានច្រើន ព្រោះការគេងថ្ងៃជួយបន្ថយភាពតានតឹង និងធ្វើអោយខួរក្បាលស្រស់ថ្លាសម្រាប់ការធ្វើការងារនៅពេលរសៀល។

វិធីព្យាបាលជំងឺសន្លាក់តាមបែបធម្មជាតិ

ព្យាបាលឈឺសន្លាក់ដៃជើង ដោយគ្រាន់តែប្រើ ខ្ញី ក្រូចឆ្មារ ជីវ៉ាន់ស៊ុយ ហើយនិងត្រសក់។ ១.គ្រឿងផ្សំដែលអ្នកចាំបាច់ត្រូវប្រើ -ខ្ញីខ្ចីល្មម ១មើម -ក្រូចឆ្មារ ១ចំណិតធំ -ជីវ៉ាន់ស៊ុយ ២ដើម -ត្រសក់ ១ផ្លែ។ ២.របៀបធ្វើ -លាងគ្រឿងផ្សំទាំងអស់អោយបានស្អាត (ខ្ញីនិងត្រសក់ត្រូវចិតសំបកចេញ) -ចិតត្រសក់ ខ្ញី និងជីវ៉ាន់ស៊ុយជាចំនិតតូចៗ -ដាក់គ្រឿងផ្សំទាំងអស់នៅក្នុងម៉ាស៊ីនកិនទឹកក្រឡុកហើយកិនវាចូលគ្នារួចចាក់ដាក់ក្នុងកែវហើយទទួលទានជាការស្រេច ១ទៅ២ដងក្នុងមួយថ្ងៃ ម្តងកន្លះកែវនឹងទទួលបានប្រសិទ្ធភាពជាមិនខាន។ * ខ្ញី ក្រូចឆ្មារ ត្រសក់ មានប្រសិទ្ធភាពបំផុតក្នុងការរក្សាសីតុណ្ហភាពក្នុងរាងកាយ និងជាពិសេសវាមានឥទ្ធិពលបំផុតក្នុងការកំចាត់អាស៊ីតអ៊ុយរិចសន្លាក់។ ចំនែកឯជីវ៉ាន់ស៊ុយវិញជារុក្ខជាតិដែលជួយលុបបំបាត់ជាតិពុល និងបន្ថយការរលាក ៕

វិធីប្រើប្រាស់ថ្នាំអាម៉ុកស៊ីលីន ( Amoxicillin ) ឱ្យមានប្រសិទ្ធភាព

អាម៉ុកស៊ីលីន គឺជាប្រភេទថ្នាំអង់ទីប៊ីយូទិក ដែលស្ថិតក្នុងក្រុមជាមួយនឹងពពួកថ្នាំប៉េណេស៊ីលីន (Penicillin)។ អាម៉ុកស៊ីលីនត្រូវបានគេប្រើសម្រាប់ធ្វើការព្យាបាលការចម្លងរោគរបស់ពពួកបាក់តេរីដូចជា៖ ការចម្លងរោគនៅក្នុងត្រចៀក ប្លោកនោម ជំងឺប្រមេះ មានខ្ទុះនៅក្នុងជើងធ្មេញ ជំងឺរលាកត្រចៀក និងជំងឺទងសួត។ អាម៉ុកស៊ីលីនត្រូវបានគេប្រើរួមផ្សំជាមួយនឹងថ្នាំក្លារីត្រូមីស៊ីន (clarithromycin) ដើម្បីបំផ្លាញនូវការចម្លងរោគនៅផ្នែកខាងក្រោមក្រពះ ចំពោះជំងឺដំបៅក្រពះ។ ១.របៀបប្រើប្រាស់ថ្នាំនេះ អ្នកលេបវានៅមុន ឬក្រោយពេលទទួលទានអាហារ សម្រាប់ថ្នាំទឹកប្រសិនបើវាត្រូវបានទុកជាយូរមកហើយអ្នកត្រូវធ្វើការក្រឡុកវាជាមុនសិនមុននឹងធ្វើការប្រើប្រាស់។ សម្រាប់ការកំណត់ពីបរិមាណដែលអ្នកត្រូវប្រើប្រាស់ អ្នកត្រូវប្រើស្លាបព្រារង្វាស់វាឱ្យបានត្រឹមត្រូវ។ ប្រសិនបើវាជាថ្នាំរលាយនោះអ្នកត្រូវដាក់វាចូលទៅក្នុងទឹកឱ្យបានរលាយអស់ និងកូរឱ្យបានសព្វជាមុនសិនមុន មុននឹងលេបវា។២.អ្វីដែលត្រូវធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬ ឱសថការីមុនពេលអ្នកចាប់ផ្តើមប្រើប្រាស់វា អ្នកត្រូវចាំថា អ្នកត្រូវតែផ្តល់ដំណឹងដល់គ្រូពេទ្យ...

វិធីគ្រប់គ្រងស្ត្រេសនៅកន្លែងធ្វើការ

​ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីជួយលោកអ្នកអាចគ្រប់គ្រងអារម្មណ៍ធុញថប់ (ស្ត្រេស) របស់ខ្លួននៅពេលជួយបញ្ហាស្មុគស្មាញ នៅកន្លែងធ្វើការ។ ១.ចេះគ្រប់គ្រងពេលវេលា ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការបញ្ចប់ភារៈកិច្ចរបស់អ្នកឲ្យទាន់ពេលហើយវាធ្វើឲ្យអ្នកមានសម្ពាធ និងភាពថប់បារម្ភ នោះអ្នកត្រូវតែអនុវត្តនូវគន្លឹះទាំងនេះ។ ដំបូងអ្នកត្រូវព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ចប់ការងារទាំងអស់របស់អ្នកជាជាងការទៅជជែកកំសាន្តជាមួយនឹងបុគ្គលិកផ្សេងទៀត ឬ ធ្វើការងារអ្វីផ្សេងទៀតដែលមិនចាំបាច់ដូចជា ទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណេត ឬ លេងហ្វេសប៊ុកជាដើម ក្នុងអំឡុងពេលនៃម៉ោងធ្វើការ។ កាលបើអ្នកសន្សំពេលវេលាបានកាន់តែច្រើន នោះអ្នកហាក់នឹងមិនមានឱកាសប្រឈមនឹងភាពថប់បារម្ភ និង ភាពធុញថប់នឹងការងារនោះទេនៅពេលដែលអ្នកអាចប្រគល់ការងារបានតាមការកំណត់នោះ។ ២.ផ្លាស់ប្ដូរការងារ ប្រសិនបើការងាររបស់អ្នកផ្តល់ឲ្យអ្នកនូវពេលវេលាដ៏សែនអាក្រក់ នោះវាប្រហែលជាដល់ពេលដែលអ្នកត្រូវស្វែងរកជម្រើសថ្មីទៀត ដោយសារតែអ្នកអាចជំនួសការងាររបស់អ្នកជាមួយនឹងអ្វីទៀតផ្សេង ប៉ុន្តែអ្នកនឹងមិនអាចជំនួសនូវសន្តិភាពក្នុងចិត្តរបស់អ្នកបាននោះទេ។ ៣.ធ្វើការហាត់ប្រាណ ទៅក្លឹបហាត់ប្រាណ ឬ ហាត់ក្បាច់យូហ្គា ឬ...

ប្រធានមន្ទីរពេទ្យកុមារជាតិ ត្រូវព្រះរាជអាជ្ញាចេញដីកាកោះហៅក្រោយចោទប្រកាន់ថាបានធ្វើឲ្យក្មេងស្លាប់

ភ្នំពេញ ៖ ព្រះរាជអាជ្ញាចេញដីកាកោះហៅ ប្រធានមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យម្នាក់ទៀត ពាក់ព័ន្ធបណ្តឹងរបស់ពលរដ្ឋដែលចោទប្រកាន់ធ្វើឲ្យក្មេងស្លាប់។ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ត្រូវបានលោក អ៊ុ សុភក្តិ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ចូលទៅបំភ្លឺលើសំណុំរឿងដែលអាណាព្យាបាលកុមរារងគ្រោះ បានប្តឹងចោទប្រកាន់ថា គ្រូពេទ្យធ្វេសប្រហែសបណ្តាលឲ្យកូនពួកគាត់ស្លាប់។ យោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា តំណាងអយ្យការ បង្គាប់ឲ្យលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ...

ពិត​អត់ ញ៉ាំ​ទឹក​មាន PH ខ្ពស់ ល្អ​ចំពោះ​សុខភាព?

PH ជា​រង្វាស់​កម្រិត​ជាតិ​អាស៊ីដ ឬ​អាល់កាឡាំង​នៅ​ក្នុង​ទឹក។ PH កម្រិត​ក្រោម ៧ មាន​ន័យ​ថា ទឹក​មាន​ជាតិ​អាស៊ីដ។ PH លើ ៧ មាន​ន័យ​ថា ទឹក​អាល់កាឡាំង។ ឯ PH ស្មើ ៧ វិញ មាន​ន័យ​ថា ណឺត។ មាន​ការ​សិក្សា (Research) ជា​ច្រើន កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភព​លោក​ស្រពិចស្រពិល​យល់​ច្រឡំ​លើ​រឿង PH...