Home ព័តមានសង្គម

ព័តមានសង្គម

    ឈ្លោះគ្នាជាមួយប្រពន្ធ ឪពុកក្មេកចូលទៅឃាត់ ស្រាប់តែកូនប្រសារទាញកាំបិតចាក់ឪពុកក្មេកបណ្ដាលឲ្យស្លាប់

    រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ដោយបុរសចំណាស់ម្នាក់បានស្លាប់ដោយសាររងការចាក់នឹងកាំបិត ក្នុងជម្លោះហិង្សាក្នុងគ្រួសារ ដែលបង្កឡើងរវាងបុរសជាកូនប្រសា និងស្ត្រីជាកូនបង្កើត នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់រងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៦០ឆ្នាំ។ ចំណែកកូនប្រសារជាជនបង្ក នៅមិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យជាង៣០ឆ្នាំ ដោយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងធ្វើការសាកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុនទី២។ គួរបញ្ជាក់ថា នៅមុនកើតហេតុ ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នាជាខ្លាំង ធ្វើអោយបុរសជាឪពុកក្មេក ក៏ដូចជាឪពុកបង្កើតបានចូលទៅឃាត់...

    ចេះតែឆ្ងល់ហេតុអ្វីបានព្រះតេគុណចូលចិត្តដាក់ខ្ទឹមសជាប់ខ្លួន ពេលសួរនាំទើបដឹងមូលហេតុ

    ខ្ទឹមសជារុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ វាមានរសជាតិ និងខ្លិនឈួលខ្លាំង ដូចនេះហើយមនុស្សមិនបរិភោគវាក្នុងបរិមាណច្រើនទេ។ អត្ថប្រយោជន៍ បរិភោគខ្ទឹមសឆៅ ១ កំពឹស រៀងរាល់ព្រឹក ជួយ ដល់ សុខភាព ព្រមទាំង ទប់ស្កាត់ ជំងឺ កាច សាហាវ បាន។ យ៉ាងណាមិញក៏មានព្រះសង្ឃមួយអង្គព្រះនាម Tat Mahaty មានបង្ហោះសារចែករំលែកពីបទពិសោធន៍របស់លោកជាមួយនឹងខ្ទឹមស ដែលតែងតែដាក់ជាប់ខ្លួនជាប្រចាំពេលធ្វើដំណើរទៅក្រៅ។ ក្នុងសារនោះលោកបានសរសេរថា «...

    ក្មេងស្រីស្អាតម្នាក់មានវិបត្តិផ្លូវចិត្តដោយដោះស្រាយមិនចេញ សម្រេចចិត្តទៅស្ពានជ្រោយចង្វារលោតសម្លាប់ខ្លួន

    រាជធានីភ្នំពេញ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយក្មេងស្រីម្នាក់មានវិបត្តិផ្លូវចិត្តដោយដោះស្រាយមិនចេញ ក៏បានសម្រេចចិត្ត ទៅស្ពានជ្រោយចង្វារប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ទាន់ពេល។ ហេតុការណ៍ខាងលើ បានកើតឡើងនៅ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា នៅមុនពេលកើតហេតុគេឃើញក្មេងស្រីម្នាក់បានដើរស្ពាយកាបូបឡើងលើស្ពានជ្រោយចង្វារបម្រុងលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើដំណើរនាំគ្នាឈប់យានយន្តចុះជួយចាប់ឃាត់ទាញដៃទាន់ពេល ទើបការប៉ុនប៉ងសម្លាប់ខ្លួនរបស់យុវតីស្រស់ស្អាតនោះមិនបានដូចបំណងឡើយ។ ក្រោយពីគេជួយសង្គ្រោះទាន់ពេលហើយនោះ គេក៏បាននាំនាងចុះមកគោលដៅរង្វង់មូលគួចការណុង ដែលជាគោលដៅរបស់សមត្ថកិច្ចប្រចាំការ ជួយអន្តរាគមន៍និងជួយសួរនាំរកសាច់ញាតិដើម្បីបញ្ជូនទៅផ្ទះវិញផងដែរ។ គួរបញ្ជាក់ថា ក្រោយសមត្ថកិច្ចធ្វើការសួនាំ...

    រយៈពេល០៧ថ្ងៃ កុំធ្វើដំណើរទៅខេត្តនេះឱ្យសោះ

    នារសៀលថ្ងៃទី១២ ខែសីហានេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច បន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀត ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃបន្តទៀត គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Detal នៅក្នុងមូលដ្ឋានខេត្ត។ ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន៖

    អាជ្ញាធរភ្នំពេញបន្តវិធានការរដ្ឋបាល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ

    ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបន្តវិធានការរដ្ឋបាល១៤ថ្ងៃទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ យោងតាមប្រការ១ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចររាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម ត្រូវអនុវត្តចាប់ពីម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង...

    ដោយសារឥទ្ធិពលគ្រឿងញៀន យុវជនម្នាក់ដាច់ចិត្តលើកដៃបាញ់សម្លាប់ម្ដាយបង្កើតខ្លួនឯង

    ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១១ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឃាត ក ដែលជាកូនបង្កើតរបស់ជនរងគ្រោះ បន្ទាប់ពីបាញ់សម្លាប់ម្ដាយរបស់ខ្លួនដោយអាវុធកែឆ្នៃ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឿម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ(ជាកូនបង្កើតជនរងគ្រោះ) បានយកឣាវុធកែច្នៃ គ្រាប់ព្រួញដែក បាញ់ទៅលើជនរងគ្រោះឈ្មោះ ធីវ មុនី...

    ឆ្លងចរន្ដអគ្គិសនី ដាច់ធ្លាក់ខ្សែភ្លើងឆាបឆេះ បុរសម្នាក់យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ តែមិនប្រយ័ត្នត្រូវឆក់ស្លាប់ភ្លាមៗ

    រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឆ្លងចរន្ដអគ្គិសនីផ្ទុះចេញជាអណ្ដាតភ្លើង ស្រាប់តែមានបុរសម្នាក់ យកពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ តែជាអកុសលក៏ត្រូវឆក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ឡន រីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម...

    ចង់ឱ្យកូនកើតមកស្បែកស្អាត និងសុខភាពល្អកុំភ្លេចបរិភោគអាហារបែបនេះ

    ពេលម៉ាក់ៗ ពពោះប្រាកដជាពិតជាគិតគូរខ្លាំង ដោយធ្វើយ៉ាងណាឲ្យកូនសុខភាពល្អ សម្រស់ស្រស់សម្បុរសខ្ចី ស្បែកទន់រលោង និងមានសក់ក្រាស់ល្អ។ បញ្ហានេះម៉ាក់ៗធ្លាប់មានបទពិសោធន៍មួយចំនួនបានចូលខ្លួនចែករំលែករបបអាហារដែលជួយឲ្យកូនមានស្បែកសស្អាត សក់ទន់រលោង ក្នុងនោះរឿងចាំបាច់បំផុតទាំងគេទាំងយើងគិតពីការញ៉ាំអាហារប៉ូវ និងថ្នាំជំនួយផ្សេងៗឲ្យកូនពេញលក្ខណៈសិន។ ១- ផ្លែទទឹម សម្រាប់ ប៉ែន ប៉ុណ្ណីកា បានចែករំលែកមកថា អ្នកនាង និងស្វាមីសុទ្ធតែសម្បុរមិនសទេ តែកូនៗវិញសាច់ដូចសំឡី។ ពេលកូនដំបូងស្ត្រីវ័យ ៣០ ឆ្នាំរូបនេះមិនដឹងឡើយថាមកពីអ្វី គ្រាន់តែញ៉ាំផ្លែទទឹមតាំងពីមានភ្លាមៗរហូតដល់កើត ព្រោះជាផ្លែឈើដាំនៅផ្ទះខ្លួនស្រាប់។ ស្ត្រីមេផ្ទះនៅស្រុកបសេដ ខេត្តកំពង់ស្ពឺ...

    ចេះតែលឺសម្លេងប្លែកចេញពីក្រោមដី ដល់ពេលគាស់មើលទើបដឹងការពិត

    ប្រភពពីវីដេអូបរទេសមួយត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលមានអ្នកចូលមើលរាប់លាននាក់ក្នុងពេលតែ៥ម៉ោងប៉ុណ្ណោះ និងមានអ្នកចុច Like និង share ព្រោងព្រៀតលើប្រព័ន្ធបណ្តាញសង្គម។ តាមរូបភាព និងសម្លេងក្នុងវីដេអូនោះបានបង្ហាញថា មានក្នុងគ្រួសារជាម្ចាស់វីដេអូបានដើរទៅផ្នែកខាងក្រោយផ្ទះ ក៏លឺសម្លេងចម្លែកមួយ ចេញមកពីត្រយូលូកប់នៅក្រោមដី។ ដំបូងអ្នកផ្ទះដូចជារាងភ័យបន្ទិច ប៉ុន្តែក្រោយមកក៏សម្រេចចិត្តគាស់មើលក៏បានប្រទះឃើញរឿងស្មានមិនដល់មួយ។ ដោយបានប្រទះឃើញកូនពពែតូចមួក្បាល ដ៏គួរអោយស្រលាញ់មួយបានជាប់នៅក្នុងត្រយូលូនោះ។ ក្រោយពីបានយកឧបករណផ្សេងៗមកគាស់ជួយសត្វនេះបានសម្រេចម្ចាស់ផ្ទះមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង៕

    ក្រសួងសុខាភិបាល អនុញ្ញាតឱ្យជនជាឥណ្ឌាចូលមកទឹកដីកម្ពុជាវិញ

    ក្រសួងសុខាភិបាលបានសម្រេចលុបចោលការហាមឃាត់ធ្វើដំណើរចូលមកប្រទេសកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ និងអនុញ្ញាតឱ្យធ្វើដំណើរចូលមកវិញបានជាធម្មតា។ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។ តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានអោយដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧...