អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងនប្រទេសបានកើនឡើងពីរលាននាក់ជាងហើយ

រាជធានីភ្នំពេញ : នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញរបាយការណ៍អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឧសាភា ឆ្នាំ២០២១ សរុបបាន ២ ១០៨ ៣១៣នាក់ហើយ៕

រាជធានីភ្នំពេញ បន្តសម្រេចផ្អាកដំណើរការផ្សារដ្ឋ និងផ្សារមិនរៀបរយទាំងអស់រយៈពេល

រាជធានីភ្នំពេញ : នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ដោយបន្តផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ថែមទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

មន្រ្ដីជំនាញក្រសួងពាណិជ្ជកម្ម បង្រ្កាបអាកុលក្លែងក្លាយជាង១២តោន ដែលបម្រុងលក់ចូលទីផ្សារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដានត្រឡប់ (Trace Back) លើករណីបង្ក្រាប អាល់កុលក្លែងក្លាយ បានដកហូតអាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត នៅទីតាំងស្តុកទុក បម្រុងលក់ចូលទីផ្សារ ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមជម្រាបជូនថា មន្ត្រីជំនាញ...

បង្រ្កាបករណីចាប់ជំរិត រំដោះបានជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យ៦នាក់

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១០៖២០នាទីថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំង អ.ហ ជំនាញ ចំនួន១៥នាក់ ដឹកនាំដោយលោក ឆេង វុទ្ធីនាយសេនាធិការ ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ ចុះបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅចំណុចភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយរំដោះបានជនរងគ្រោះម្នាក់...

អភិបាលខេត្តព្រះសីហនុប្រកាសផ្អាកលក់គ្រឿងស្រវឹង រយៈពេល២សប្ដាហ៍

ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល២សប្ដាហ៍។ យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចេញសេចក្ដីណែនាំ ស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ ក្នុងសេចក្តីណែនាំនោះបានបញ្ជាក់ទៀតថា ករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធ មិនអនុវត្តតាមសេចក្តីណែនាំ...

ខេត្តស្វាយរៀង ប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ០២នាក់ទៀត

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តស្វាយរៀងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ០២នាក់ ស្ថិតនៅស្រុករំដួល និងស្រុករមាសហែក។ យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀងរកឃើញវិជ្ជមានកូវីដ១៩ ០២នាក់ ដែលពួកគាត់ធ្លាប់ប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដនាពេលកន្លងទៅ។បុគ្គលដែលមានវិជ្ជមាននោះ ទី១ ជារកអាយុ ០៣ខែ រស់នៅភូមិស្រម៉ ឃុំបុសមន ធា្លប់បានប៉ះពាល់ជាមួយឪពុកវិជ្ជមានកូវីដ១៩ ឈ្មោះ ណេ ពិសី។ ទី២ ឈ្មោះ ព្រំដានី...

កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មី ៣៥៨នាក់ និងស្លាប់០៥នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួ៣៥៨នាក់ ខណៈមានអ្នកស្លាប់០៥នាក់បន្ថែមទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថានៅគិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ចំនួន៣៥៨នាក់ ជាសះស្បើយចំនួន៣៤៨នាក់ និងមានអ្នកចំនួន០៥នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់ ២១៤៩៩នាក់ ជាសះស្បើយសរុប ៩៨៦៧នាក់ និងករណីស្លាប់កើនដល់១៤៧នាក់។ ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

ស្រ្តីចាក់វ៉ាក់សាំងលេខរៀងទី២លាន ទទួលបានថវិកា១០លានរៀលពីសម្តេចតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់ស្រ្តីម្នាក់ដែលបានចាក់វ៉ាក់សាំងនៅលេខរៀងទី២លាន។ នេះបើយោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។ នាព្រឹកនេះ សម្តេចមានប្រសាសន៍ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។ ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ...

ខេត្តកំពង់ធំ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ០៦នាក់

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ធំបានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សចំនួន០៦នាក់បន្ថែមទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា រដ្ឋបាលខេត្ដកំពង់ធំរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន០៦នាក់។ ក្នុងនោះ៣នាក់មកពីរាជធានីភ្នពេញ ០២មកពីទីក្រុងប៉ោយប៉ែត និងម្នាក់ទៀតប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឈ្មោះ ហៀក យ៉ា ផងដែរ។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានព័ត៌មានលំអិតដូចខាងក្រោម៖

ខេត្តតាកែវ៖ អាជ្ញាធរប្រកាសរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន ៥០នាក់

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តតាកែវបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥០នាក់បន្ថែមទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តតាកែវរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៥០នាក់ ជានិស្សិត អាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ពលករ ដែលរកឃើញនៅស្រុកត្រាំកក់ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។ សូមអានសេចក្តីលំអិត ដូចខាងក្រោម៖