Home ព័តមានកំសាន្ត

ព័តមានកំសាន្ត

    មិនគួរឱ្យជឿ! ឈុតតារាថៃពាក់តិចនេះ មានតម្លៃកប់ពពក

    ថៃ៖ Aum Patchrapa ជាកំពូលតារាសម្ដែងលំដាប់ជួរមុខរបស់ថៃ ត្រូវបានមហាជនក៏ដូចជាហ្វេនៗចាត់ទុកថា ជាតារាស្រីមួយរូប ពោរពេញទៅដោយសមត្ថភាពសិល្បៈ និងមានរូបសម្រស់ស្រស់ស្អាត មិនចេះចាស់តាមអាយុ ខណៈពេលនេះនាងមានវ័យជាង ៤០ឆ្នាំទៅហើយក៏ដោយ។ ថ្មីនេះមានសារព័ត៌មានក្នុងស្រុកមួយចុះថា កាលពីប្រហែលមួយសប្ដាហ៍មុននេះ គ្រាន់តែឈុតសម្លៀកបំពាក់ដែល Aum បានស្លៀកទៅចាក់វ៉ាក់សាំងនោះ ក៏បានធ្វើឲ្យហ្វេនៗមានការនឹកស្មានមិនដល់ចំពោះតម្លៃផងដែរ ព្រោះតែឈុតនោះ មើលទៅសាមញ្ញធម្មតាៗប៉ុណ្ណោះ ប៉ុន្តែបើដឹងពីតម្លៃគឺថ្លៃកប់តែម្ដង។ ប្រភពដដែរបានបន្តទៀតថា ក្នុងឈុតនាងបានពាក់គឺ អាវម៉ាក Jacquemus Le...

    ព្រះសង្ឃខ្មែរល្បីថាមានរាងសង្ហា សាច់ដុំធំៗ បែកធ្លាយដំណឹងសឹកហើយ

    ព្រះសង្ឃមួយអង្គដែលមាននារីៗជាច្រើនលួចស្រលាញ ក្រោយព្រះសង្ឃរូបនេះបានបញ្ចេញរូបថតបង្ហាញ សាច់ដុំធំៗ ជាមួយរាងដ៏សង្ហា ធ្វើឲ្យមហាជន ភាគច្រើន ស្ទើរមិនជឿថា ជាព្រះសង្ឃខ្មែរ ពេលនេះបានលាចាកសិក្ខាបទហើយ។ ដំណឹងនេះ ត្រូវបានមហាជនជាច្រើនបានចែករំលែកពាសពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយបុរសខាងលើបានបង្ហោះសារមួយ ជាមួយរូបភាពខ្លះផងដែរ។ ក្នុងសារបង្ហោះនោះលោកបានសរសេរថា ៖រីករាយថ្ងៃខួបកំណើតខ្ញុំ Happy birthday to me ខ្ញុំព្រះករុណាខ្ញុំបាទ បានលាចាកសិក្ខាបទហើយ សូមទានជ្រាប និង ជ្រាប។ ជាមួយគ្នានេះ បន្ទាប់ពី...

    ស្វែងយល់អំពីការប្រារព្ធពិធីបុណ្យតាមលំនាំឆ្នាំចន្ទគតិ និងឆ្នាំសុរិយគតិ

    ប្រជាជនខ្មែរភាគច្រើនតែងតែប្រារព្ធធ្វើពីធីបុណ្យទៅតាមជំនឿសាសនា ទំនៀមទម្លាប់ប្រពៃណី និងដើម្បីរំលឹកគុណបុព្វបុរស។ ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានគេកំណត់យកតាមលំនាំឆ្នាំចន្ទគតិខ្លះ និងតាមឆ្នាំសុរិយគតិខ្លះ។ ឆ្នាំចន្ទគតិមានន័យថា គេរាប់ថ្ងៃ ខែ ឆ្នាំចន្ទគតិទៅតាមដំណើរព្រះចន្ទដែលវិលជុំវិញផែនដី ហើយក្នុងមួយឆ្នាំចន្ទគតិមាន ១២ ខែ និងមួយខែៗមានចំនួន ២៩ ថ្ងៃកន្លះ។ បុណ្យប្រពៃណីខ្មែរ ដែលគេកំណត់ការប្រារព្ធពិធីតាមលំនាំចន្ទគតិរួមមាន បុណ្យមាឃបូជា បុណ្យវិសាខបូជា ព្រះរាជពិធីច្រត់ព្រះនង្គ័ល បុណ្យចូលព្រះវស្សានិងចេញវស្សា បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែអកអំបុកជាដើម។...

    អត្ថប្រយោជន៍ ៨ យ៉ាងនៃការបរិភោគខ្ទឹមស

    ខ្ទឹមស(ឈ្មោះជាពាក្យបច្ចេកទេស Allim sativum) គឺរុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ។ ខ្ទឹមស មានអំបូរទាក់ទងនឹងខ្ទឹមបារាំង, shallot, និង leek ។ វាមានរសជាតិ និងខ្លិនឈួលខ្លាំង ដូចនេះហើយមនុស្សមិនបរិភោគវាក្នុងបរិមាណច្រើនទេ។ ដូច្នេះថ្ងៃនេះក្រុមការងារ TV Online សូមលើកយកអត្ថប្រយោជន៍ ៨ យ៉ាងនៃការបរិភោគ ខ្ទឹមស ដើម្បីរំលែកបងប្អូនទាំងអស់គ្នា៖ ១. ខ្ទឹមស ជួយបំបាត់គ្រុនផ្តាសាយ ខ្ទឹមស ត្រូវបានគេទទួលស្គាល់ថាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។...

    Mediatek ប្រកាសដេញ Dimensity 900 ដែលជាបន្ទះឈីបទំហំ 6nm សម្រាប់ស្មាតហ្វូន5G លំដាប់មធ្យម

    Mediatek ទើបតែបានប្រកាសចេញនូវ Dimensity 900 ដែលជាបន្ទះឈីប 5G ស៊េរីចុងក្រោយរបស់ខ្លួនដែលត្រូវបានកំណត់សម្រាប់ស្មាតហ្វូនកម្រិតមធ្យម។ វាត្រូវបានបង្កើតឡើងនៅលើបច្ចេកវិជ្ជា 6 nm និងភ្ជាប់មកជាមួយការធ្វើឱ្យទាន់សម័យពីលើឈីប Dimensity 800 ដែលមានស៊ីភីយូលឿនជាងមុននិងជម្រើសនៃការភ្ជាប់កាន់តែប្រសើរ។ បន្ទះឈីប Dimensity 900 ថ្មីនាំមកនូវស៊ីភីយូ Octa-core ដែលមានចង្កោមពីរប្រភេទមួយជាប្រភេទ Cortex-A78 ចំនួន 2 គ្រាប់មានល្បឿន 2.4GHz...

    ស្វែងយល់! តើអ្វីទៅភាពជាអ្នកដឹកនាំ?

    ភាពជាអ្នកដឹកនាំ អាចត្រូវបានគេពន្យល់ និងឲ្យនិយមន័យជាច្រើនផ្សេងៗគ្នា។ ថ្ងៃនេះ យើងខ្ញុំសូមលើកយកនិយមន័យមួយចំនួនរបស់ភាពជាអ្នកដឹកនាំមកជូនលោកអ្នកដូចខាងក្រោម៖ ភាពជាអ្នកដឹកនាំ គឺជាការដាក់បញ្ចូលគ្នារវាងការបញ្ចុះបញ្ចូល និងចំណង់ ដែលលទ្ធផលកើតចេញមកពីមនុស្សធ្វើកិច្ចការ ឬពួកគេអាចមិនធ្វើកិច្ចការនោះ។ ភាពជាអ្នកដឹកនាំ គឺជាឥទ្ធិពលរបស់អន្តរបុគ្គលដឹកនាំ និងសម្រេចគោលដៅតាមរយៈការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទង សំដៅទៅលើការបញ្ជូន និងទទួលសារទាំងឡាយ។ យោងតាមនិយមន័យនេះ អ្នកដឹកនាំម្នាក់អាចបញ្ឈប់ភាពចង្អៀតចង្អល់ ហើយផ្តល់នូវពាក្យពេជន៍លើកទឹកចិត្ត អំពីការកើនឡើងចំនួននៃទស្សនៈរបស់គេ សម្រាប់អ្នកដឹកនាំដ៍មានឥទ្ធិពលទាំងឡាយ។ លោក Nortouse (២០០៤) បានកំណត់អត្តសញ្ញាណ៤យ៉ាងរបស់ភាពជាអ្នកដឹកនាំ៖ -ភាពជាអ្នកដឹកនាំ គឺជាដំណើរការ។ -ភាពជាអ្នកដឹកនាំ ទាក់ទងនឹងឥទ្ធិពល។ -ភាពជាអ្នកដឹកនាំ...

    ស្នាមញញឹមនៃបុព្វបុរសមហានគរ

    អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនដំណរ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។ អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន៥ បែទៅរកទិសធំៗចំបងទាំងបួនដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោងទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។ បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះគឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។ នៅចំកណ្ដាលនៃអតីតរាជធានីអង្គរធំ មានប្រាសាទបាយ័ន្ត ដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ គួរបញ្ជាក់ោងដែរថា កំពូលប្រាសាទបាយ័ន្តមានចម្លាក់ព្រហ្មមុខបួនបែព្រះភ័ក្រទៅទិសធំៗចំបងទាំងបួន និង បានបង្ហាញស្នាមញញឹមមិនចេះរីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិឱ្យកាន់តែវិសេសវិសាលជានិរន្តតរៀងទៅ៕

    5ចំណុចដែលបណ្តាលឲ្យអាជីវកម្មងាយស្រួលបរាជ័យ

    ការចាប់ផ្ដើមអាជីវកម្មថ្មីមួយ វាមិនមែនចេះតែអាចទៅរួចទាំងអស់នោះទេ ឬអាចនិយាយបានថា បង្កើតអាជីវកម្មគឺស្រួលទេ តែធ្វើឲ្យអាជីវកម្មនោះដំណើរការបានល្អ និងយូរអង្វែងទើបជារឿងពិបាក។ ជាការពិតណាស់ អាជីវកម្មបង្កើតថ្មី ច្រើនតែបរាជ័យនៅជំហានដំបូង។ តើមកពីហេតុអ្វី? ១. អាចមកពីចាប់ផ្ដើមដោយគ្មានការសិក្សា និងគោលការណ៍ត្រឹមត្រូវ ច្បាស់លាស់៖ នៅពេលដែលអ្នកមានគំនិតអ្វីមួយស្ដីពីអាជីវកម្មដែលចង់បង្កើតហើយ អ្នកគួរគប្បីសិក្សាវាបន្ដិចទៀតសិន ថាតើគំនិតនោះពិតជាគំនិតដែលអាចបង្កើតអាជីវកម្មបានពិតមែនឬទេ? ពេលខ្លះអ្នកបរាជ័យដោយសារតែ ផលិតផល ឬសេវា របស់អ្នកមិនមែនជាតម្រូវការរបស់អ្នកប្រើប្រាស់។ បញ្ហានេះអាចបណ្ដាលមកពីការសិក្សាទីផ្សារខុស ផលិតផលគ្មានគុណភាព និងមិនមានការផ្សព្វផ្សាយបានទូលំទូលាយជាដើម។ ចូរកុំប្រើចំណង់របស់អ្នកមកធ្វើការសម្រេចចិត្ត តែត្រូវប្រើគោលការណ៍ និងការវិភាគលំអិតលើទីផ្សារ...

    កំពូលមហាសេដ្ឋី Bill Gate ប្រកាសលែងលះជាមួយភរិយា

    កំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ លោក Bill Gate បានសម្រេចប្រកាសលែងលះជាមួយប្រពន្ធរបស់គាត់ជាសាធារណៈ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទស្សនាវដ្ដី The Time នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ លោក Bill Gate និងប្រពន្ធរបស់គាត់ឈ្មោះ លោកស្រី Melinda Gates បានប្រកាសបញ្ចប់អាពាហ៍ពិពាហ៍ ជាសាធារណៈលើបណ្តាញសង្គម Twitterរួមគ្នា។ នៅក្នុងការបង្ហោះនោះបានសរសេរថា «បន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ លើទំនាក់ទំនងរបស់យើង...

    តើស្រ្តីទទួលទានស្រាពេលកំពុងពពោះ អាចផ្តល់ផលល្អដែរឬទេ?

    នៅពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបចាំបាច់ត្រូវមើលថែរក្សាសុខភាពរបស់ខ្លួន ដើម្បីធានាបានថាកូនក្នុងផ្ទៃមានសុវត្ថិភាព។ ការទទួលទានបារី និងគ្រឿងស្រវឹង គឺជាបម្រាមដែលស្ត្រីគ្រប់រូបមិនគួរប្រព្រឹត្តិពេលកំពុងពពោះជាដាច់ខាត។ ជាទូទៅស្រ្តីដែលចូលចិត្តទទួលទានស្រា មិនអាចមានផ្ទៃពោះនោះទេ គឺដោយសារការទទួលទានស្រានឹងមានបញ្ហាថ្លើម និងបង្កទៅជាការរាំងរដូវ។ សូម្បីការទទួលទាន់នោះតិចតូចក្តី និងថែមទាំងអាចរលូតកូនផងដែរ។ ការទទួលទានស្រានៅពេលកំពុងពពោះអាចផ្តល់ផលប៉ះពាល់ដូចជា ធ្វើឱ្យទារកក្នុងផ្ទៃមានលក្ខណៈមិនប្រក្រីតីធ្ងន់ធ្ងរ មានបញ្ហាទៅលើផ្លូវប្រាជ្ញា និងបញ្ហាទៅលើ បេះដូង សួត ដៃជើងផងដែរ។ ហើយនៅពេលទារកកើតមកអាចប្រឈមនឹងបញ្ហាដូចជា៖ ងាយនឹងមានការបង្ករោគនៅត្រចៀក ខូចខួរក្បាល ប្រាជ្ញាមិនឆ្លាត ទម្ងន់មិនគ្រប់ ពិបាកធ្វើចលនា...