ព័ត៌មានបន្ថែម ៖ បើយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ ប្តីប្រពន្ធ និងកូនអាយុ៣ឆ្នាំ បើកបរដោយឈ្មោះ ធី អាយុ៣៥ឆ្នាំ ជាមួយប្រពន្ធឈ្មោះ ហ៊ាន ស្រីនាង អាយុ២៨ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ អ្នកទាំង៣មានទីលំនៅ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។

សាក្សីដដែលបានបន្តទៀតថា រថយន្តបានធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មានបញ្ហាដាច់ម៉ែត្រចង្កូត រួចបណ្តាលឲ្យរេឡើងខឿនទ្រូងផ្លូវប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេទៅខាងស្តាំ បណ្តាលឲ្យរថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្របទិសគ្នាជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តី កប់ក្រោមរថយន្ត រីឯប្រពន្ធ និងកូនរងរបួសធ្ងន់ ចំណែកភាគីរថយន្ត FUSO បន្តទៅបុកផ្ទប់ដើមឈើ ស្លាប់ម្នាក់ ជាព្រូរថយន្តអ្នកបើកបររត់គេចខ្លួនបាត់ និង៧នាក់ រងរបួសធ្ងន់ស្រាល ។

ក្រោយការកើតហេតុ ជនរងគ្រោះរងរបួសសរុប៨នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជនរងគ្រោះដែលស្លាប់នៅកន្លែង គៀបជាប់នៅក្រោមរថយន្ត និងក្នុងរថយន្តត្រូវបានសមត្ថកិច្ចគាស់យកសាកសពចេញ ៕