កាលពីថ្មីៗនេះ មានការស៊ែជាបន្តបន្ទាប់របស់កុមារាម្នាក់ ដោយបានខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ ព្រោះចង់បានអនាគតភ្លឺស្វាង ប៉ុន្តែជីវភាពខ្វះខាតកំពុងខ្វះថវិកា ទិញបរិក្ខារសិក្សា ជាពិសេសសម្លៀកបំពាក់ ។

បើយោងតាមប្រភពពីប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ក្មេងប្រុសកំសត់នេះមានឈ្មោះ ម៉េត ម៉ាន់ណា អាយុ អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៣ នៃសាលាបឋមសិក្សាក្រសាំងខ្ពស់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលពីលោកគ្រូ Tai Liev បានបន្តទៀតថា ក្មេងប្រុសម្នាក់នេះ កើតមកជាកូនអ្នកក្រ គ្មានអ្វីក្រៅពីខំប្រឹងប្រែង តស៊ូអត់ធ្មត់ ខំរៀន ក្រែងថ្ងៃខាងមុខ អនាគតភ្លឺស្វាង តែអ្វីដែលជួបបញ្ហានៅពេលនេះ ក្មេងប្រុសម្នាក់ ស្នើរបងប្អូនមហាជន ដោយចង់បានខោអាវថ្មីៗ តើបងៗ អាចបរិច្ចាគឱ្យខ្ញុំបានទេ? ។

ប្រសិនបងប្អូនចង់ជួយដល់កុមារខាងលើ អាចទំនងទំនងទៅកាន់លោកគ្រូផ្ទាល់តាមរយៈលេខទូរស័ព្ទ 093392009 ឫជួយស៊ែដើម្បីឲ្យសប្បុរសជនផ្សេងទៀតបានឃើញផង ។