Breaking News ៖ មុននេះបន្ថិចមានគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មុខវិមានឈ្នះឈ្នះ បានបណ្តាលអោយមានអ្នកស្លាប់ចំនួន២នាក់ និងរបួសចំនួន០៧នាក់

យោងតាមប្រភពពីសមត្ថកិច្ចក្រុងភ្នំពេញបានឲ្យដឹងថា កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវវិថីឈ្នះឈ្នះ ស្ថិតនៅក្រុម០៨ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងរថយន្តដឹកអុស យីឌុប ស្លាកលេខ តាកែវ 3A- 1110 នឹងរថយន្តកែច្នៃ គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា នៅក្នុងរថយន្តយីឌុប មានមនុស្សស្លាប់០១នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង ចំពោះរថយន្តកែច្នៃមានមនុស្សស្លាប់០១នាក់ ភេទប្រុស អាយុប្រហែល៣០ជាង ស្លាប់នៅពីក្រោមរថយន្ត។ រងរបួសធ្ងន់ស្រាលចំនួន០៧នាក់ក្នុងនោះមានក្មេងអាយុ០៤ឆ្នាំម្នាក់ ។

បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ និងក្មេងតូចម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកឯតៃកុងរថយន្តយីឌុបរត់គេចខ្លួនបាត់ស្រមោល ។ ចំពោះព័ត៌មានលំអិតក្រុមការងារសារព័ត៌មានយើងនឹងផ្សាយជូនបន្តទៀត ។