តាមការណ៍អោយដឹងរបស់ក្រសួងទេសចរណ៍ យោងលិខិតលេខ ១០៩៧ មស.ក្រខ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ។ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹង ដល់បេក្ខជន សិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិល ឱ្យបានជ្រាបថា ក្រសួង និងរៀបចំប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត និងមន្រ្តីរាជការស៊ីវិលទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងទេសចរណ៍សម្រាប់ឆ្នាំ២០១៩ចំនួន ១៥កន្លែង ក្នុងប្រភេទក្របខណ្ឌ “ក” ដែលមានជំនាញដូចជា៖ ទេសចរណ៍, នីតិសាស្រ្ត, វិទ្យាសាស្រ្តកុំព្យូទ័រ, គណនេយ្យ, ភាសារអង់គ្លេស, ភាសារចិន និងមុខជំនាញដែលមានឧបនិស្ស័យទេសចរណ៍ សម្រាប់អង្គភាពដូចជា៖ ទីស្ដីការក្រសួងទេសចរណ៍ ចំនួន០៥កន្លែង, មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ចំនួន០២កន្លែង, មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចំនួន០៤កន្លែង, មន្ទីរទេសចរណ៍ខេត្តកំពត ចំនួន០២កន្លែង, មន្ទីរទេសចរណ៍ខេត្តកែប ចំនួន០១កន្លែង និង មន្ទីរទេសចរណ៍ខេត្តសៀមរាបចំនួន ០១កន្លែង។

កាលបរិច្ឆេទផ្ដល់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩​ វេលាម៉ោង ០៥ៈ៣០នាទីល្ងាច។ បេក្ខជនត្រូវមកដាក់ពាក្យសុំប្រឡងប្រជែងដោយផ្ទាល់ខ្លួន នៅទីស្ដីការក្រសួងទេសចរណ៍ ដែលមានអាសយដ្ឋាន៖ ដីឡូត៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(នាយកដ្ឋានធនធានមនុស្ស) និងនៅមន្ទីរទេសចរណ៍តាមរាជធានីខេត្តដែលបានរាយនាមខាងលើ។