​ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីជួយលោកអ្នកអាចគ្រប់គ្រងអារម្មណ៍ធុញថប់ (ស្ត្រេស) របស់ខ្លួននៅពេលជួយបញ្ហាស្មុគស្មាញ នៅកន្លែងធ្វើការ។
១.ចេះគ្រប់គ្រងពេលវេលា
ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការបញ្ចប់ភារៈកិច្ចរបស់អ្នកឲ្យទាន់ពេលហើយវាធ្វើឲ្យអ្នកមានសម្ពាធ និងភាពថប់បារម្ភ នោះអ្នកត្រូវតែអនុវត្តនូវគន្លឹះទាំងនេះ។ ដំបូងអ្នកត្រូវព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ចប់ការងារទាំងអស់របស់អ្នកជាជាងការទៅជជែកកំសាន្តជាមួយនឹងបុគ្គលិកផ្សេងទៀត ឬ ធ្វើការងារអ្វីផ្សេងទៀតដែលមិនចាំបាច់ដូចជា ទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណេត ឬ លេងហ្វេសប៊ុកជាដើម ក្នុងអំឡុងពេលនៃម៉ោងធ្វើការ។ កាលបើអ្នកសន្សំពេលវេលាបានកាន់តែច្រើន នោះអ្នកហាក់នឹងមិនមានឱកាសប្រឈមនឹងភាពថប់បារម្ភ និង ភាពធុញថប់នឹងការងារនោះទេនៅពេលដែលអ្នកអាចប្រគល់ការងារបានតាមការកំណត់នោះ។
២.ផ្លាស់ប្ដូរការងារ
ប្រសិនបើការងាររបស់អ្នកផ្តល់ឲ្យអ្នកនូវពេលវេលាដ៏សែនអាក្រក់ នោះវាប្រហែលជាដល់ពេលដែលអ្នកត្រូវស្វែងរកជម្រើសថ្មីទៀត ដោយសារតែអ្នកអាចជំនួសការងាររបស់អ្នកជាមួយនឹងអ្វីទៀតផ្សេង ប៉ុន្តែអ្នកនឹងមិនអាចជំនួសនូវសន្តិភាពក្នុងចិត្តរបស់អ្នកបាននោះទេ។

៣.ធ្វើការហាត់ប្រាណ
ទៅក្លឹបហាត់ប្រាណ ឬ ហាត់ក្បាច់យូហ្គា ឬ ធ្វើការហាត់ប្រាណបែបរាំកំសាន្ត ។ ការហាត់ប្រាណ គឺអាចជួយបញ្ចេញនូវ សារជាតិគីមីពីធម្មជាតិ ដែលត្រូវបានគេហៅថា អង់ដូហ្វីន ដែលវាជាអរម៉ូនម្យ៉ាង នឹងជួយអ្នកធ្វើឲ្យមានអារម្មណ៍ល្អបាន។ ធ្វើការអនុវត្តន៍ លំហាត់ប្រាណនៃការដកដង្ហើមឲ្យបានទៀងទាត់ តាមដែលពួកវានឹងជួយធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្ងប់សុខ និង ស្រស់ថ្លា។

៤.ញញឹមឱ្យបានច្រើន
កាលបើអ្នកកាន់តែញញឹម នោះអ្នកនឹងកាន់តែមានអារម្មណ៍ថាស្រស់ស្រាយមុន តែចូលប្រាកដថាវាចេញពីក្នុងចិត្តរបស់អ្នក។ ស្នាមញញឹមបំពេញឲ្យអ្នកនូវស្ថានភាពអារម្មណ៍ជាវិជ្ជមាន និងអាចកាត់បន្ថយស្ត្រេសនៅពេលដែលអ្នកចង់បំបាត់វា។

៥.ស្វែងយល់នូវអ្វីដែលថ្មីៗ
ពេលដែលអ្នកនៅក្មេង តើអ្នកមានធ្លាប់ចង់រៀនលេងហ្គីតា ប៉ុន្តែអ្នកមិនអាចសម្រេចវាបានមែនទេ? គ្មានបញ្ហានោះទេអ្នកអាចចាប់ផ្តើមបំណងប្រាថ្នានេះជាថ្មីម្តងទៀតដោយការចាប់ផ្តើមចូលរៀនក្នុងថ្នាក់តន្ត្រីនៅក្នុងពេលនេះ។ ការភ្ជាប់ខ្លួនទៅនឹងសកម្មភាពកំសាន្តអ្វីមួយគឺអាចជួយអ្នកបំបាត់នូវស្រ្តេសចេញពីក្នុងចិត្តរបស់អ្នកបាន។ វានឹងជួយឲ្យអ្នកដកដង្ហើមចេញចូលដោយខ្យល់បរិសុទ្ធ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅនឹងកន្លែងធ្វើការបាន។
៦.រៀនធ្វើការបន្ថូរអារម្មណ៍
ជារឿយៗ នៅពេលដែលអ្នកសាកសមនឹងធ្វើការសម្រាក អ្នកបែរជាមិនបានទទួលនូវការសម្រាកមួយពិតប្រាកដទៅវិញ។ ជាលទ្ធផលអ្នកហាក់នឹងចំណាយពេលឥតប្រយោជន៍ក្នុងការសម្រាកបែបនេះ។ នៅពេលដែលអ្នកមិនបានទទួលនូវអារម្មណ៍ធូរស្រាល និងមានថាមពលជាថ្មី នោះអ្នកនឹងមានអារម្មណ៍ថាអ្នកមានស្ត្រេសកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនៅពេលត្រលប់ទៅផ្ទះវិញនោះគឺ អ្នកត្រូវតែសម្រាកនៅពេលដែលពេលវេលាគឺសាកសមសម្រាប់អ្នក។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និងទៀងពេល។ រៀនបន្ធូរអារម្មណ៍ដោយការជជែកកំសាន្តជាមួយនឹងសមាជិកគ្រូសារ ឬ ស្តាប់តន្ត្រីលំហែអារម្មណ៍ជាដើម ៕