ខេត្តព្រះសីហនុ ៖ កាលពីរសៀលម៉ោងប្រមាណ ១៨ និង ៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយកន្លែង នៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ ។

តាមប្រភពពីលោក ប៊ុនឡេង សារព័ត៌មានរបស់ PNN បង្ហោះក្នុងផេករបស់គាត់បានឲ្យដឹងថា បន្ទាប់ពីទទួលបាន និងកំនត់គោលដៅរួច អាជ្ញាធរមូលដ្ឋាន និងក្រុមសង្គ្រោះធ្វើអន្តរាគមន៍ភ្លាមៗ ត្រឹមរយៈពេល ១ម៉ោង និង៣០នាទី (ម៉ោង២០) អគ្គីភ័យទាំងស្រុងត្រូវបានរលត់ជាស្ថាពរ ជាមួយនឹងរថយន្តពន្លត់អគ្គិភយ័ពីអង្គភាពនានាក្នុងខេត្ត។

ប្រភពដដែលបានបន្តទៀតថា អគ្គិភ័យនេះបានបណ្តាលឲ្យឆេះហាងមួយកន្លែងរបស់ជនជាតិចិន ឈ្មោះ ទីក្រុងល្ពៅចិន (ជាន់ផ្ទាល់ដី និងជាន់ទី១) ។ លើសពីនេះហាងរបស់ជនជាតិចិនខាងលើ បានរងការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានរងរបួសទេ ។
គួរបញ្ជាក់ផងដែលថាចំពោះករណីខាងលើលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នឹងធ្វើការស្រាវជ្រាវបន្តដើម្បីដឹងពីប្រភពដែលបានបណ្តាលឲ្យមានអគ្គីភ័យនេះ រួចទើបចេញរបាយការណ៍ផ្លូវការពីគ្រោះថ្នាក់នេះ ។