កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ និងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយ​កំលាំងអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ពីបទលួច (ម៉ូតូ​) កាលពីថ្ងៃទី​១៥​.០៧​ ២០១៩វេលាម៉ោង០១:៣០នាទីរសៀលនៅ​ចំណុចមុខ​ហាងផ្ទះលេខ២៩Eo ផ្លូវលេខ​១៣០ភូមិទី​១៤ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៣មាន៖ ១.ឈ្មោះ ហេង​ ដារ៉ា ភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ​ជួល​លេខ៧អាគារទី​២ ភូមិ​បុរី​កីឡាសង្កាត់​វាល​ វង់ខណ្ឌ៧មករា រាជធានីភ្នំពេញ​។ ២.ឈ្មោះ​ លី​ សំ​ណាង​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ប្រាកដ​មានទីលំនៅ​ផ្ទះ​ជួលលេខ​៧​ អាគារលេខ២​ ភូមិ​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧មករា​រាជធានី​ភ្នំពេញ​។ ៣.ឈ្មោះ​ ជុំ​ វ៉ាន់នេត ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដមាន​ទីលំផ្ទះលេខ​៤៧ ផ្លូវលំ ​​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។ បន្ទាប់ពីបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលបានបង្ហាញថាជនសង្ស័យទាំង៣នាក់ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ចំណែកជនរងគ្រោះមានឈ្មោះ CHUA CHEE CHONG ភេទប្រុស​ ​អាយុ៣៧ឆ្នាំ​ជនជាតិសឹង្ហបុរី មុខរបររលក់ដូរ ស្នាក់នៅខុនដូវិមាន​កុលាប សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​។

វត្ថុតាងដែលចាប់បានរួមមាន៖ ម៉ូតូ​ចំនួន​០១គ្រឿង​ម៉ាកហុងដា​ ZOOMER Xពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1.FZ 0831 សេរី​ឆ្នាំ​២០១៦ ឧបករណ៍សំរាប់កាច់សោកម៉ូតូមានសោ​ខ្សៀលេខ៨ចំនួន០១ ​សោខ្សៀលេខ១២ចំនួន០២ ដែក​កាប់ចំនួន​ ០១​ កូន​កាំបិត​ចំនួន០៣ កន្ទ្រៃយ៏​សម្រាប់​កាត់​ខ្សែ​ភ្លើង​ចំនួន០១ ដែក​កេះ​ចំនួន​០៣​ កូនសោ​ម៉ូតូ​ចំនួន០២​ កូន​សោ​រថយន្ត​ ចំនួន​០១ ខ្សែភ្លេីងចំនួន០២​ សរសៃ​ និង​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោរមួយចំនួនទៀត។

គួរំលឹកថាកាលថ្ងៃទី១៥​ កក្កដា​ ២០១៩ វេលា​ម៉ោង​០១​:០០នាទី​ ជនរងគ្រោះ​បានយកម៉ូតូ​ម៉ាកZOOMER Xពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1.FZ 0831 មកចតនៅ​ចំណុច​កន្លែង​កេីត​ហេតុខាងលេីដេីម្បីផឹក​ស្រា​បៀរ។ បាន​ប្រហែល​១ម៉ោង​ជន​រងគ្រោះ​ក៏បានចេញ​មកយកម៉ូតូ​វិញស្រាប់​តែ​បាន​បាត់​ម៉ូតូតែម្តង​ ទេីបជនរងគ្រោះ​មកដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលផ្សារ​កណ្ដាល​ទី​១ខណ្ឌដូនពេញ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១និងកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវ ដោយសហការជាមួយកំលាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ។ លុះមកដល់ថ្ងៃទី១៦​ ខែកក្កដា ២០១៩ វេលាម៉ោង១២:៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១.ឈ្មោះលី សំណាង ទី២.ឈ្មោះជុំ វ៉ាន់នេត នៅចំណុច​ ផ្លូវ​បំបែក​ចំការ​ដូង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ​រួមជាមួយវត្ថុតាងម៉ូតូរបស់ជនរងគ្រោះនិងឧបករណ៍សំរាប់កាច់សោរកម៉ូតូយកមកធ្វើការសាកសួរ។បន្ទាប់ពីធ្វើការ​សាកសួរ​រួចក៏បានឈានដល់ការឃាត់ខ្លួនជន​សង្ស័យម្នាក់ទៀតឈ្មោះ​ ហេង​ ដារ៉ា ​ភេទស្រី​នៅម្តុំ​ផ្ទះជួល​របស់ជនសង្ស័យប្លុកបុរី​កីឡា​ សង្កាត់​វាលវង់ ​ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។