ឥណ្ឌា៖ ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសឥណ្ឌាត្រូវបានរកឃើញចំនួន ៣៨២,៣១៥នាក់ទៀត និង ៣,៧៨០បានស្លាប់បាត់បង់ជីវិត ដែលនេះជាកំពុងបង្ហាញថាស្ថានការនៅក្នុងប្រទេសឥណ្ឌា បានឈានទៅរកចំណុចឆ្លងរីរាលដានកាន់តែអាក្រក់បំផុត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យក្នុងប្រទសនេះ។ ដកស្រក់ចេញពីការចេញផ្សាយ ដោយសារព័ត៌មាន India Today នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋដែលកំពុងរងគ្រោះករណីឆ្លងកូវីដ១៩ច្រើនជាងគេបំផុតនោះគឺ Maharashtra , Karnataka, Kerala, Uttar, Pradesh, Tamil Nadu ដោយរដ្ឋនីមួយៗរកឃើញករណីឆ្លងចាប់ពីជាង ២០,០០០នាក់ ទៅជាង៥០,០០០នាក់ក្នុង១ថ្ងៃ។ ហើយរដ្ឋដែលមានមនុស្សស្លាប់ច្រើនគេគឺរដ្ឋ Maharashtra។

សូមបញ្ជាក់ថា ក្រោយពីការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងកូវីដ១៩សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប២២៦,១៦៩នាក់ និងជាសះស្បើយសរុបជិត១៧លាននាក់។ ខណៈមានអ្នកជំងឺកំពុងសម្រាកព្យាបាល និងរងចាំការព្យាបាលមានរហូតដល់ទៅ ៣,៥លាននាក់ ដែលដាក់បន្ទុកកាន់តែធ្ងន់ ដល់វិស័យសុខាភិបាលទូទាំងប្រទេស ខ្វះអ៊ុកស៊ីសែន និងគ្មានគ្រែសម្រាប់ទទួលអ្នកជំងឺថ្មីៗ៕

People lower the body of a man who died from the coronavirus disease (COVID-19) into a grave, during his funeral at a graveyard in New Delhi, India, April 23, 2021. REUTERS/Adnan Abidi