(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ អ្នកជាសះស្បើយចំនួនសរុបចំនួន៦០១៩នាក់ និងស្លាប់សរុបចំនួន១១០នាក់។

គួររំលឹកផងដែរថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លាប់ចំនួន១១០នាក់៕