ភ្នំពេញ៖ នៅល្ងាចថ្ងៃ០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៦១៣នាក់ថ្មីបន្ថែមទៀត ដែលទើបតែតេស្ដឃើញវិជ្ជមានកូវីដ១៩។

សូមសម្រាបជូនថាការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩នេះគឺ ដើម្បីផ្ដល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឫប្រយោលទៅធ្វើតេស្ដសុខភាពស្វែងរកមេរោគ និងធ្វើចត្តាឡីស័កជៀសវៀងការជួបជុំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ជាពិសេសត្រូវអនុវត្តន៍តាមវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការចម្លងបន្ដ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។
ខាងក្រោមនេះគឺជាឈ្មោះរបស់អ្នកជំងឺកូវីដ១៩ សូមបងប្អូនពិនិត្យមើលក្រែងមានធ្លាប់ជាប់ពាក់ព័ន្ធដោយផ្ទាល់ រឺប្រយោល៖