រាជធានីភ្នំពេញ : ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១បានបង្ហាញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី ៣ ឧសភា ២០២១ នេះ មានចំនួន ៩៣៨ នាក់ ។ ក្នុងនោះរាជធានីភ្នំពេញ គឺមានចំនួន ច្រើនជាងគេបង្អស់ រហូតដល់ ៦០៨នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ។បើតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ ១៩ បានឱ្យដឹងថា ភូមិ នៅរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងច្រើនជាងគេសម្រាប់ទិន្នន័យថ្មីនេះ រួមមាន៖
១. ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
២. ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
៣. ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
៤. ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
៥. ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ
៦. ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
៧. ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៨. ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ
បងប្អូន ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥ ៕