ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនចំនួន៣ ទទួលព្យាបាលអ្នកកើតជំងឺកូវីដ។ នេះបើយោងតាមសេចក្តីជូនចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតជាផ្លូវការឱ្យសេវាសុខាភិបាលឯកជនចំនួន០៣ទីតាំង នឹងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។

សេវាសុខាភិបាលឯកជនទាំងនោះបានទទួលសិទ្ធិធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ផងដែរ។ មន្ទីរពេទ្យឯកជនទាំងនោះរួមមាន៖ ១.មន្ទីរពេទ្យសង់ត្រាល់ ២.មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ៣.មន្ទីរពហុព្យាបាលវិសាលសុខ។

ខ្លឹមសារលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖