បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនមេខ្យល់ម្នាក់ ជាមួយរថយន្ដមួយគ្រឿង ដែលលួចដឹកពលករខ្មែរចំនួន១១នាក់ទៅប្រទេសថៃ។

ពលករខ្មែរ១១នាក់ដែលចង់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ក្នុងនោះមានស្រីចំនួន៧នាក់ និងកុមារចំនួន៣នាក់៖
* ឈ្មោះ ឡោម រិត ភេទប្រុស អាយុ ៥៥ឆ្នាំ រស់ភូមិ ឆ្អើប ឃុំរោង ស្រុកសំរោង ខេត្តឧត្តមានជ័យ
* ឈ្មោះ រី ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ
* ឈ្មោះ ស្មុត ណាង ភេទស្រី អាយុ៣៩ឆ្នាំ
* ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ឆ្នាំ
* ឈ្មោះ អាន រិត ភេទស្រី អាយុ ៣២ឆ្នាំ រស់ភូមិសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ
* ឈ្មោះ ស្មុត ទន់ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
* ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុ អាយុ២ឆ្នាំ
* ឈ្មោះ ភ្លឿង ប៉ត ភេទស្រី អាយុ២៥ឆ្នាំ ភូមិដង្កោ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
* ឈ្មោះ ឃួន វ៉ាន់នី ភេទស្រី អាយុ១៨ឆ្នាំ រស់ភូមិព្រៃចង្ហាឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
* ឈ្មោះ ហ៊ូ ចន្នី ភេទស្រីអាយុ ១៨ឆ្នាំ
* ឈ្មោះ លឿម ផល្លា ភេទស្រី អាយុ១១ឆ្នាំ រស់ភូមិភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា រថយន្ដដែលឃាត់បានម៉ាក Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 2BB.9491 អ្នកបើកបរឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នពលករទាំង១១នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក ចំណែកអ្នកបើកបររថយន្ដដឹកជញ្ជូនមនុស្សខុសច្បាប់ ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕