អន្ដរជាតិ៖ យោងតាមការចេញផ្សាយពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារទី៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាអតីតសមាជិកព្រឹទ្ធសភាអាមេរិកលោក Bill Nelson អាយុ៧៨ឆ្នាំ ត្រូវបានស្បថចូលកាន់តំណែងជាប្រធានទី១៤ នៃទីភ្នាក់ងារអាវកាស NASA នៅថ្ងៃចន្ទសប្ដាហ៍នេះ។

សូមជម្រាបជូនថា ក្រៅពីមានអាជីពជាអ្នកនយោបាយ លោក Bill Nelson ក៏ជាអតីតអាកាសយានិកមួយរូបផងដែរ ដោយលោកធ្វើដំណើរទៅទីអាវកាសនៅឆ្នាំ១៩៨៦ ក្នុងបេសកកម្មហោះហើរមួយក្នុងរយៈពេល៦ថ្ងៃ នៅលើយាន Space shuttle Columbia ហើយអតីតប្រធាន NASA លោក Bridenstine គឺជាមេបញ្ជាការបេសសកម្មនោះ។

សូមបញ្ជាក់ជូនថា លោកស្រីអនុប្រធាននាធិបតីអាមេរិក Kamala Harris ដែលជាប្រធានក្រុមប្រឹក្សាជាតិអាវកាសអាមេរិក គឺជាអ្នកស្បថឲ្យលោក Nelson ចូលកាន់តួនាទីជាប្រមុខថ្នាក់ដឹកនាំទីភ្នាក់ងារអវកាសអាមេរិក បន្ដពីប្រធាន NASA លោក Jim Bridenstine ដែលបានលាលែងដំណែងកាលពីខែមករាកន្លងទៅ ស្របពេលដែលអណត្តិអតីតប្រធានាធិបតីលោក ដូណាល់ត្រាំ ត្រូវបានបញ្ចប់៕