ខេត្តកណ្តាល៖ គិតត្រឹមថ្ងៃទី០៤នេះ ខេត្តកណ្តាលមានអ្នកឆ្លងកើនឡើង ១៧៥នាក់ ឈរលំដាប់លេខ០២ បន្ទាប់ពីរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា តួរលេខអ្នកឆ្លងថ្មីនៅថ្ងៃនេះ ខេត្តកណ្តាលគឺកើនដល់១៧៥នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន ១៣៨៧នាក់។

តាមតួរលេខនេះបង្ហាញទៀតថាខេត្តកណ្តាលជាខេត្តមួយដែលជាប់ចំណាត់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញមានឆ្លងថ្មីចំនួន ៦០៨នាក់ និងមានអ្នកឆ្លងសរុបចំនួន ១១២០២នាក់។

គួររំលឹកផងដែរថា ទិន្នន័យនៅថ្ងៃទី០៤ ខែឧសភានេះបានបង្ហាញថា កម្ពុជារកឃើញអ្នកឆ្លងថ្មីរហូតដល់៩៣៨នាក់ ដែលជាទិន្នន័យមិនធ្លាប់មានពីមុនមកនៅកម្ពុជា ហើយមានអ្នកជាសះស្បើយថ្មីចំនួន៣៥០នាក់ និងគ្មានស្លាប់ទេនៅថ្ងៃនេះ៕