ខេត្តព្រៃវែង៖ បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ឋរួចដុតផ្ទះហើយនឹងចងកសម្លាប់ខ្លួនឯង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង ៦:៣០នាទីព្រឹក នៅចំនុចភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះបុឹង ភេទប្រុស អាយុ ៤៨ឆ្នាំត្រូវជាកូនប្រសារប្តីរបស់ឈ្មោះសឿន ឡូត រស់នៅភូមិឃុំកើតហេតុខាងលើ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានឈ្លោះគ្នាជាប្រពន្ធ លុះដល់ថ្ងៃនេះ ក៏ប្រមូលសំលៀកបំពាក់ក្នុងផ្ទះដុតតែម្តង ពេលប្រពន្ធមិននៅផ្ទះចេញក្រៅនិងបានចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក។ ក្នុងនោះបានជួយពន្លត់ទាន់ពេលវេលា មិនបង្ករឆ្លងទៅផ្ទះដទៃ ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន។

ទំហំនៃទ្រព្យសម្បត្តិខូចខាតរួមមាន៖
1. ផ្ទះ១ខ្នងទំហំ៦ គុណនឹង១២ម៉ែត សង់ពីឈើ ប្រក់ក្បឿង
2. ទូដាក់សម្លៀកបំពាក់ មួយចំនួន
3. ម៉ាសុីនត្រជាក់១គ្រឿង
4. ទូរទ្សន៍ ១គ្រឿង
សរុបការខូចខាត ចំនួនះ $30000៕