យើងទាំងអស់គ្នាបានដឹងហើយថា ពិភពលោកបច្ចុប្បន្នកំពុងរងគ្រោះមហន្តរាយដ៏ធំ អំពីការរាតត្បាតនៃវីរុសកូវីដ១៩ ដែលបណ្តាលឱ្យមនុស្សមួយថ្ងៃៗឆ្លង និងស្លាប់រាប់លាន ខណៈដែលប្រទេសមួយចំនួនកំពុងដុតដៃដុតជើងផ្តល់ការចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួន។

យើងសង្គេតឃើញថា ការឆ្លងរីករាលដាលនៃកូវីដនេះ មិនមែនកើតតែប្រទេសទន់ខ្សោយនោះទេ តែកំពុងកើតមានឡើងនៅលើប្រទេសមហាអំណាចធំៗដូច អាមេរិក ចិន រុស្ស៊ីជាដើម ហើយពេលនេះប្រទេសទាំងនោះកំពុង ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរផងដែរ។

ដូច្នេះថ្ងៃនេះក្រុមការងារ TV Online សូមបង្ហាញទិន្នន័យប្រទេសទាំង០៥ ដែលមានប្រជាជនឆ្លង និងស្លាប់ច្រើនជាងគេលើពិភពលោក៖

ទី១សហរដ្ឋអាមេរិក ៖ អាមេរិកជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ មានប្រជាជនឆ្លង និងស្លាប់ច្រើនជាងគេ។ តាមទិន្នន័យបង្ហាញថាអាមេរិកមានមនុស្សឆ្លងសរុបកើនឡើងដល់33,230,561នាក់ និងស្លាប់កើនដល់591,514នាក់។

ទី២ ឥណ្ឌា៖ ក្រោយផ្ទុកឆ្លងរីករាលខ្លាំងជាងគេ រយៈពេល២សប្តាហ៍ចុងក្រោយនេះ ឥណ្ឌាក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ ។ តាមទិន្នន័យបង្ហាញថា ឥណ្ឌាមានអ្នកឆ្លងកើនដល់ 20,282,833នាក់ និងស្លាប់កើនដល់ 222,408នាក់។

ទី៣ ប្រេស៊ីល៖ ប្រទេសនេះមិនសូវជាមានព័ត៌មានចុះផ្សាយទាក់ទងនឹងមានប្រជាជនឆ្លងនោះទេ តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៣ ដែលអ្នកឆ្លងសរុប14,791,434នាក់ និងស្លាប់សរុប 408,829នាក់។

ទី៤ បារាំង៖ ក្រោយផ្ទុះកូវីដមុនគេ បន្ទាប់ពីចិន និងអ៊ីតាលី ប្រទេសនេះក៏ជាប់ចំណាត់ថ្នាក់លេខ៤ដែរ គឺមានអ្នកឆ្លងសរុប 5,656,007នាក់ និងស្លាប់សរុប 105,130នាក់។

និងចុងក្រោយទី៥ ប្រទេសទួកគី ជាប់ចំណាត់ថ្នាក់លេខ០៥ មានអ្នកឆ្លងសរុប 4,900,121នាក់ និងស្លាប់សរុប 41,191នាក់។

គួរបញ្ជាក់ផងដែរថា ទិន្នន័យបង្ហាញខាងលើនេះ គឺគិតត្រឹមថ្ងៃទី០៤ ខែឧសភា និងត្រូវបានដកស្រង់ចេញពីវេបសាយ worldometers៕