តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នាយ តោ (ហៅសំខាន់លាស់) បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយសាររោគមហារីកក្រពះ ។

យោងតាមការបង្ហោះសារលើគណនីFBផ្ទាល់របស់នាយក្រូច ដែលក្រុមការងារ TV Onlineទើបទទួលបាននាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសារនោះនាយក្រូបានសរសេររៀបរាប់បញ្ជាក់ពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ របស់តារាកំប្លែង នាយ តោ (ហៅសំខាន់លាស់)។ទទឹមនឹងនេះ នាយក្រូចក៏បានបញ្ជាក់ពីមូលនៃការស្លាប់របស់តារាកំប្លែងរូបនេះ មកពីរោគមហារីកក្រពះ។

សូមរំលឹកផងដែលថា ផ្អែកតាមបទពិសោធន៍កាលពីជាង ១០ឆ្នាំមុន នាយ តោ ក្នុងនាមជាតារាកំប្លែងក្នុងក្រុមនាយពាក់មី ធ្លាប់បានចូលរួមសម្តែងសាច់រឿង “អ៊ូខុងលង់ស្នេហ៍ស្រីស្អាត“ នៅលើឆាកប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងកម្មវិធី រាត្រីកំសាន្ត ដែលពេលនោះលោកបានដើរតួ ជាតួអង្គជ្រូកប៉ាជេ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកទស្សនាជាច្រើនផងដែរ។