ប្រទេសថៃ : មហាជនប្រាកដជាដឹងហើយថាតារាសម្ដែង Mewnittha នាងបានរៀបការនិងមានគ្រួសារ ហើយ កំពុងតែពពោះកូនដំបូងរបស់នាង ។ រឿងនេះគឺបានធ្វើឱ្យនាងនិងស្វាមីសប្បាយចិត្តជាខ្លាំងព្រោះជិតបានក្លាយជាឪពុកម្ដាយរបស់គេ។ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Mewnittha និងស្វាមីបានបង្ហើបជាសាធារណៈក្នុងកម្មវិធីមួយក្នុងប្រទេសថៃជាមួយនឹងបញ្ហ ទៅពិនិត្យ ផ្ទៃពោះម្ដងទៀតតាមការណាត់របស់គ្រូពេទ្យ ដើម្បីមកស្ដាប់នូវចង្វាក់បេះដូងរបស់កូន នូវសប្ដាហ៍ នេះ តែអ្វីដែលធ្វើឱ្យ Mewnitthaបារម្ភខ្លាំងរហូតធ្វើឱ្យទឹកមុខស្លេកស្លាំង និង ភ័យៗ បន្ទាប់ពីគ្រូពេទ្យពិនិត្យយ៉ាងយូរ ហើយ គឺនៅមិនទាន់បានឮសម្លេងចង្វាក់បេះដូងរបស់កូននាងនោះទេ ទើបពេទ្យប្រាប់ថាចាំមកពិនិត្យនៅសប្ដាហ៍ក្រោយទៀត តែបើសប្ដាហ៍ក្រោយទៀតមិនឮសម្លេងចង្វាក់បេះដូងទេ គឺប្រាកដជាមានបញ្ហាអ្វីមួយមិនប្រក្រតីហើយ ។ ក្នុងនោះ Chompoo នាងក៏បានបញ្ចេញនូវអារម្មណ៍ ដោយការស្រក់ទឹកភ្នែកដោយសារតែរូបនាងយល់ពីអារម្មណ៍នេះដែលទើបតែមានកូនដំបូងនេះច្បាស់ គឺខ្លាចគ្រប់សព្វបែបយ៉ាង ខ្លាចបាត់បង់ និងមានអារម្មណ៍មិនស្រួលនៅពេលមានរឿងមិនប្រក្រតីអ្វីណាមួយចំពោះកូន៕