កំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ លោក Bill Gate បានសម្រេចប្រកាសលែងលះជាមួយប្រពន្ធរបស់គាត់ជាសាធារណៈ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទស្សនាវដ្ដី The Time នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

លោក Bill Gate និងប្រពន្ធរបស់គាត់ឈ្មោះ លោកស្រី Melinda Gates បានប្រកាសបញ្ចប់អាពាហ៍ពិពាហ៍ ជាសាធារណៈលើបណ្តាញសង្គម Twitterរួមគ្នា។

នៅក្នុងការបង្ហោះនោះបានសរសេរថា «បន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ លើទំនាក់ទំនងរបស់យើង យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង»។

គួររំលឹកផងដែរថា ម្ចាស់ក្រុមហ៊ុនយក្ស Microsoft លោក Bill Gates មានអាយុ៦៥ឆ្នាំ និងលោកស្រី Melinda Gates អាយុ៥៦ឆ្នាំ។ នៅឆ្នាំ២០០០ ពួកគេទាំងពីរនាក់បានបង្កើតអង្គការមនុស្សធម៌រួមគ្នាមួយ ដែលបានចំណាយថវិកាចំនួន៥៣,៨ពាន់លានដុល្លារ លើគំនិតផ្តួចផ្តើមជាច្រើនទាក់ទងនឹង សុខភាពពិភពលោក ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពការងារជាច្រើនទៀត៕