គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ករណីស្លាប់ដោយសារជំងឺកូវីដ១៩លើពិភពលោកកើនដល់ជិត៣លាន ខណៈចំនួនអ្នកឆ្លងសរុបជាង១៧៥រយលាននាក់ផងដែរ។ យោងតាមទិន្នន័យលើគេហទំព័រ Worldometer ចេញផ្សាយនៅថ្ងៃនេះ។

តាមទិន្នន័យបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៤,៧៤៩,០៦៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧៦២,៨៨៣នាក់ និងជាសះស្បើយឡើងវិញ ១៥៨,១៥៧,៩៨២នាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ ដោយគិតត្រឹមថ្ងៃនេះអ្នកឆ្លងជំងឺ COVID-19 នៅអាមេរិកកើនដល់ ៣៤,២៤២,៨៦៦នាក់ ស្លាប់ចំនួន ៦១៣,០៥២នាក់ និងជាសះស្បើយចំនួន ២៨, ២២០,៨៦៣នាក់៕