អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា រាជបណ្ឌិតសភាវិទ្យាសាស្រ្ត-វេជ្ជសាស្រ្តនៃប្រទេសថៃ Chulabhorn នៅថ្ងៃពុធនេះ បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនទិញពីក្រុមហ៊ុនចិន Sinopharm ត្រូវបានកំណត់តម្លៃថ្លៃ៨៨៨បាត ដែលស្មើនឹងជាង២៨.៥ដុល្លារអាមេរិក ក្នុងមួយដូស។

រាជបណ្ឌិតសភាថៃ Chulabhorn បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា វ៉ាក់សាំង Sinopharm នឹងត្រូវទិញដោយប្រើមូលនិធិរបស់រាជបណ្ឌិតសភាផ្ទាល់ ដូច្នេះហើយមិនអាចផ្តល់ឲ្យដោយឥតគិតថ្លៃនោះទេ។ តម្លៃខាងលើនេះ គឺត្រូវបានគិតបញ្ចូលទាំងការដឹកជញ្ជូន ស្តុកទុក និងធានារ៉ាប់រង សម្រាប់ផលប៉ះពាល់ ដែលបង្កឡើងដោយវ៉ាក់សាំង។

គួរបញ្ជាក់ថា រាជបណ្ឌិតសភាថៃ Chulabhorn ត្រូវបានអនុញ្ញាតឲ្យនាំចូលវ៉ាក់សាំងកូវីដ១៩ ដោយពុំចាំបាច់ឆ្លងកាត់រដ្ឋាភិបាលថៃ។ រាជបណ្ឌិតសភា Chulabhorn គ្រោងនាំចូលវ៉ាក់សាំង Sinopharm ចំនួនប្រមាណជា ១លានដូស៕

BEIJING, CHINA – SEPTEMBER 05: An employee displaying a coronavirus vaccine candidate from China National Biotec Group (CNBG), during the 2020 China International Fair for Trade in Services (CIFTIS) at Beijing Olympic Park on September 5, 2020 in Beijing, China. As China recovers from the COVID-19 epidemic, about 2,000 Chinese and foreign enterprises will participate and showcase their newest technology in public health and digital technology in the China International Fair for Trade in Services. (Photo by Lintao Zhang/Getty Images)