រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញករណីឆ្លងកូវីដ១៩ថ្មី៧២៩នាក់ និងអ្នកជំងឺ១១នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺ៣៩៨បានជាសះស្បើយ។

គួរបញ្ជាក់ថាក្រោយពីបូកសរុបទិន្ន័យសរុប ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាកើនដល់ ៣៦,២៤០នាក់ ចំនួនអ្នកជាសះស្បើយសរុប ២៩,០៤៧នាក់ និងចំនួនអ្នកជំងឺស្លាប់សរុបបានកើនដល់ ២៨៩នាក់៕