ប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ក្នុងកំឡុងពេលទស្សនកិច្ចនៅភាគអាគ្នេយ៍ក្នុងប្រទេស។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC News នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងដំណើរទស្សនកិច្ចនៅភាគអាគ្នេយ៍ក្នុងប្រទេស របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ។
ក្នុងពិធីនេះផងដែរ គឺមានការអមដំណើរដោយអង្គរក្សឆ្វេងសាំរបស់លោកប្រធានាធិបតី និងរួមមានប្រជាពលរដ្ឋ ខណៈពេលកំពុងធ្វើការស្វាគមន៍
របស់លោកប្រធានាធិបតីទៅកាន់ប្រជាពលរដ្ឋ លោកត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង នៅមុខអ្នកសារព័ត៌មានជាច្រើននាក់ និងមន្ត្រីប៉ូលីសផងដែរ។ ភ្លាមៗ កម្លាំងមន្ត្រីប៉ូលីសបានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងកើតហេតុ។

គួរបញ្ជាក់ថា ជនសង្ស័យដែលបានទះកំផ្លៀងប្រធានាធិបតីបារាំងនោះ ត្រូវបានកម្លាំងមន្ត្រីប៉ូលីសបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការកាត់ក្តីពីតុលាការ។

French President Emmanuel Macron speacks as he visits Station F startup campus in Paris, on October 9, 2018. (Photo by LUDOVIC MARIN / various sources / AFP) (Photo credit should read LUDOVIC MARIN/AFP/Getty Images)