អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារ ព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃសម្រាប់វ៉ាក់សាំងបង្ការកូវីដ១៩នៅប្រទេសថៃ របស់ក្រុមហ៊ុនអាមេរិក Moderna ដោយអ្នកទៅទទួលការចាក់សម្រាប់ពីរដូសពេញ នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយប្រមាណ ៣,៨០០បាត ឬស្មើនឹង ១២១.៧៩ដុល្លារអាមេរិក។

ប្រភពព័ត៌មានបានបន្ដឲ្យដឹងថា តម្លៃ ៣,៨០០បាតខាងលើនេះ គឺបូករួមទាំងវ៉ាក់សាំងពីរដូស, សេវាចាក់នៅមន្ទីរពេទ្យ និងការធានារ៉ាប់រង។ វ៉ាក់សាំង Moderna នឹងត្រូវនាំចូលមកកាន់ប្រទេសថៃ តាមរយៈក្រុមហ៊ុនរដ្ឋ GPO នៅអំឡុងខែតុលា ឆ្នាំ២០២១ ហើយសម្រាប់តម្លៃរបស់វានឹងត្រូវរក្សាឲ្យដូចគ្នា នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដែលផ្តល់សេវាចាក់ជូនប្រជាជន។

គួរបញ្ជាក់ថា សមាគមមន្ទីរពេទ្យឯកជននៅក្នុងប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង Moderna ពីក្រុមហ៊ុនរដ្ឋថៃ GPO ប្រមាណ ១០លានដូស ហើយបើតាមព័ត៌មានបន្ថែម វ៉ាក់សាំង Moderna ដែលនឹងមកដល់លើកដំបូង នៅអំឡុងខែតុលាខាងមុខនេះ គឺមានចំនួន ០៤លានដូស ខណៈ ០១លានដូសទៀតនឹងមកដល់ នៅអំឡុងដើមឆ្នាំ២០២២ និង ០៥លានដូសចុងក្រោយ នឹងមកដល់នៅចុងឆ្នាំដដែល៕

(FILES) In this file photo taken on January 22, 2021 a pharmaceutical technician fills a syringe with the Moderna Covid-19 vaccine at the corona vaccination centre at the University hospital in Magdeburg, eastern Germany. – Could a QR code open up the world? That is the question in Estonia as it takes a lead in global efforts to develop digital vaccine passports.
The small, tech-savvy Baltic EU member state is working on a pilot project with the World Health Organization on how globally recognised electronic vaccine certificates might work. (Photo by Ronny Hartmann / AFP)