អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកជំនាញបានព្រមានប្រទេសប្រេស៊ីលថា កំពុងប្រឈមមុខនឹង លទ្ធភាពនៃការផ្ទុះរលកទី៣ កូវីដ១៩ ដែលបង្កឡើងដោយភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង និងកង្វះខាតវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

អាជ្ញាធរសុខាភិបាលប្រេស៊ីល បានបង្ហាញចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីលមានជាមធ្យមជាង ១,០០០នាក់ក្នុងមួយថ្ងៃ កាលពីខែកក្កដា ឆ្នាំ២០២០ អំឡុងរលកទី១ និងមានអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យម ៣,០០០នាក់ កាលពីខែមេសាកន្លងទៅអំឡុងរលកទី ២។ ដោយឡែក បច្ចុប្បន្នចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានជាមធ្យម ១,៦០០នាក់ កាលពីសប្ដាហ៍ ខណៈប្រជាជនប្រេស៊ីលមួយភាគធំ បានត្រឡប់ទៅប្រកបអាជីវកម្មដូចធម្មតាឡើងវិញ។

ក្រោយពីធ្វើការវិភាគយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញបានព្រមានថា ប្រេស៊ីលអាចនឹងត្រូវប្រឈមមុខនឹងរលកទី ៣ នៃការឆ្លងរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនជាង ២១២លាននាក់នៅតែមានភាពយឺតយ៉ាវ និងគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេនោះ៕

Cemetery workers in protective clothing maneuver the coffin of 57-year-old Paulo Jose da Silva, who died from the new coronavirus, in Rio de Janeiro, Brazil, Friday, June 5, 2020. According to Monique dos Santos, her stepfather mocked the existence of the virus, didn’t use a mask, didn’t take care of himself, and wanted to shake hands with everybody. “He didn’t believe in it and unfortunately he met this end. It’s very sad, but that’s the truth,” she said. (AP Photo/Leo Correa)