រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញករណីឆ្លងកូវីដ១៩ ៦៧៨ករណី និងអ្នកជំងឺ១២នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺ៥៥៧បានជាសះស្បើយ។

គួរបញ្ជាក់ថាក្រោយពីបូកសរុបទិន្ន័យសរុប ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាកើនដល់ ៣៥,៥១១នាក់ ចំនួនអ្នកជាសះស្បើយសរុប ២៨,៦៤៩នាក់ និងចំនួនអ្នកជំងឺស្លាប់សរុបបានកើនដល់ ២៧៨នាក់៕