អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន ៣៣ករណីបន្ថែមទៀត។ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៣ករណីខាងលើមាន ១៩ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរាយការណ៍ចេញពីខេត្តក្វាងទុង (Guangdong) ភាគខាងត្បូង។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ប្រទេសចិនបានរកឃើញនូវករណីឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ៩១,៣០០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៦,២៥៥នាក់។ ខណៈអាជ្ញាធរចិនបាននិងកំពុង បង្កើនការប្រុងប្រយ័ត្នជាខ្លាំង ករណីឆ្លងសហគមន៍នៅក្នុងខេត្តក្វាងទុង៕

Residents of Wuhan receive the Covid-19 vaccine in Hubei Province on March 25.