គិតត្រឹមថ្ងៃទី០៨ ខែមិថុនានេះ ទិន្នន័យឆ្លងកូវីដ១៩លើពិភពលោកកើនដល់ជិត២០០លាននាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ជាង៣លាននាក់ផងដែរ។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រ worldometers នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមប្រភពខាងលើបានឱ្យដឹងថា ករណីឆ្លងសរុបលើពិភពលោកកើនដល់ 174,383,928នាក់ ជាសះស្បើយ157,930,407នាក់ និងស្លាប់កើនដល់ 3,752,283នាក់។ ក្នុងនោះដែរ សហរដ្ឋអាមេរិកកំពុងឈរលើកំពូលតារាង ដែលមានប្រជាជនឆ្លងច្រើនជាងគេ បន្ទាប់ពីឥណ្ឌាឈរនៅលេខពីរ។

គួរបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,២២៧,២៣៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,៧០១នាក់ និងជាសះស្បើយឡើងសរុប ២៨,១៧៧,៦៥៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។