ខេត្តព្រៃវែង៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់ បន្ថែមទៀតទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រី២៤នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងនោះរកឃើញនៅ៖ ក្រុងព្រៃវែង ចំនួន៣នាក់ ,ស្រុកបាភ្នំ ចំនួន៦នាក់ ,ស្រុកពាមជរ ចំនួន៥នាក់ ,ស្រុកព្រះសេ្តច ចំនួន៤នាក់ ,ស្រុកស្វាយអន្ទរ ចំនួន២នាក់ ,ស្រុកមេសាង ចំនួន២នាក់ ,ស្រុកពាមរក៍ ចំនួន១នាក់
និង ស្រុកកំពង់ត្របែក ចំនួន១នាក់

គួរបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង២៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ៕