មីយ៉ាន់ម៉ា៖ នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កងទ័ពឯករាជ្យនៃក្រុមជនជាតិភាគតិចកាឈីន (KIA) បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធភាចក្រយោធាមួយគ្រឿង នៅក្នុងការបាញ់តបតទៅនឹង ការវាយប្រហារតាមផ្លូវអាកាសពីសំណាកយោធាមីយ៉ាន់ម៉ា។ ដកស្រង់ចេញពីការចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន REUTERS នៅរសៀលថ្ងៃចន្ទ នេះ។

បើតាមសម្ដីលោក NAW BU ( ណរ ប៊ូ) ប្រធានផ្នែកព័ត៌មាននៃកងទ័ពឯករាជ្យ Kachin បានប្រាប់អ្នកសារព័ត៌មានថា ឧទ្ធម្ភាចក្រយោធាខាងលើបានបាញ់ទម្លាក់នៅម៉ោង ១០៖២០នាទីព្រឹកមិញនេះ នៅឯភូមិមួយក្បែរទីក្រុង MOEMAUK ក្នុងរដ្ឋ Kachin ភាគខាងជើងប្រទេស មីយ៉ាន់ម៉ា។ លោក Nam Bu បានបន្ដថា ក្រុមយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់របស់ខ្លួន តាំងពីម៉ោង៨ព្រឹក ដោយប្រើប្រាស់យន្ដហោះចម្បាំង និងឧទ្ធម្ភាចក្រ ដូចនេះហើយទើបយោធា Kachin ធ្វើការបាញ់តបតវិញ។

សូមបញ្ជាក់ថា មកដល់ពេលនៅមិនទាន់មានការបង្ហាញទិន្នន័យអ្នកស្លាប់ និងរងរបួសនៅឡើយទេ ខណៈយោធាមីយ៉ាន់ម៉ាក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីពាក់ព័ន្ធនិងការអះអាងរបស់យោធា Kachin ដែរ៕