បាត់ដំបង៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរបានខេត្តបាត់ដំបងបានដុតបំផ្លាញចោលសាច់សត្វខូចគុណភាពចំនួន ៥,០៣៦គីឡូ ក្រាម បន្ទាប់ពីចាប់បាននៅដីខ្មែរ ដែលឈ្មួញលួចដឹកចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមរយៈលោកអនុប្រធានការិយាល័យស្រាវជ្រាវបានឲ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងបានរាយការណ៍មក និងការណែនាំ បញ្ជាផ្ទាល់ពីលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ផងនោះ លោកបានសហការជាមួយនគរបាលសេដ្ឋកិច្ច ដឹកនាំកម្លាំង ចុះបង្រាបភ្លាមៗ នៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រួមកិច្ចសហការពីមន្ត្រីជំនាញ ក.ក.ប ដើម្បីពិនិត្យគុណភាពឃើញថា ពិតជាសាច់សត្វ ខូចគុណភាពមែន។

ប្រភពដដែលបានបន្តទៀតថា វត្ថុតាងដែលចាប់បាននោះមាន៖ សាច់មាន់ និងឆ្អឹងមាន់ ៣,០៩៩គីឡូក្រាម, សាច់ប្រហិត ១,៦៧២គីឡូក្រាម និងសាច់គ្រឿងក្នុង មាន់ ២៦៥គីឡូក្រាម សរុបទាំងអស់ ៥,០៣៦គីឡូក្រាម រួចបញ្ជូនទៅរក្សាទុកនៅទីស្នាក់គយចល័តរងចាំបញ្ជារដិតកម្ទេចចោល។

ដោយមានឯកភាព និងការអនុញាតពីថ្នាក់លើរួចមកលោកបានសហការជាមួយកម្លាំងចម្រុះ មានអាជ្ញាធរក្រុងបាត់ដំបងធ្វើពិធីដុតសាចសត្វខូចគុណភាពទាំងនេះនៅចំណុចទីលានចាក់សម្រាម នារសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១នេះតែម្តង៕