រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១, ១៦-១៧ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មី។

គួរបញ្ជាក់ជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

ផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

ផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

ផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់៕