អាជ្ញាធរម៉ាឡេស៊ីកំពុងប្រើដ្រូន(drones)ដើម្បីចាប់មនុស្សដែលមានកម្តៅខ្ពស់នៅក្នុងទីសាធារណៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងាររដ្ឋម៉ាឡេស៊ី Bernama នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមប្រភពខាងលើបានឱ្យដឹងថាប៉ូលិសប្រទេសម៉ាឡេស៊ីកំពុងប្រើដ្រូនដើម្បីចាប់មនុស្សដែលមានកម្តៅខ្ពស់នៅក្នុងទីសាធារណៈដែលជាផ្នែកមួយនៃវិធានការទប់ស្កាត់កូវីដ-១៩។ ដ្រូននេះអាចចាប់បានសីតុណ្ហភាពពីចម្ងាយ២០ម៉ែត្រពីលើ នឹងបង្ហាញសញ្ញាភ្លើងពណ៌ក្រហមដល់សមត្ថកិច្ច ប្រសិនបើឃើញនរណាម្នាក់ដែលមានកម្តៅខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរម៉ាឡេស៊ីបានដាក់បំរាមបិទខ្ទប់ស្ទើរពេញបន្ទុកទូទាំងប្រទេសកាលពីសប្តាហ៍មុនក្នុងគោលដៅទប់ស្កាត់ការរាលដាលកូវីដ-១៩ដែលឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដល់៩ពាន់នាក់កាលពីចុងខែឧសភាកន្លងទៅ។

Teng[/caption]