មនុស្ស ៣០នាក់ស្លាប់ និងជាង ៥០នាក់រងរបួសក្នុងឧបវហេតុគ្រោះថ្នាក់រវាងរថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹងនៅព្រឹកថ្ងៃចន្ទនេះ ក្នុងខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

បើតាមអាជ្ញាធរប៉ាគីស្ថាន ហេតុការណ៍រថភ្លើងបុកគ្នាបានកើតមានឡើង នៅចំណុចផ្លូវដែកចន្លោះស្ថានីយរថភ្លើង រ៉ៃទី (Raiti) និង អូបារ៉ូ (Obaro) ស្ថិតនៅក្នុងស្រុក ហ្គោតគី (Ghotki) នៃខេត្ត Sindh រវាងរថភ្លើងរបស់ក្រុមហ៊ុន មីលឡេត អ៊ិចប្រេស (Millat Express) និងក្រុមហ៊ុន សឺ សាយីដ អ៊ិចប្រេស (Sir Syed Express)។ ការបុកគ្នាធ្វើឲ្យទូររថភ្លើងទាំងពីរខ្សែត្រូវខ្ទេចខ្ទី រអិលធ្លាក់ចេញពីផ្លូវ និងខ្លះទៀតក្រឡាប់។ ក្នុងហេតុការណ៍ខាងលើបានបង្កឱ្យមនុស្ស ៣០នាក់ស្លាប់ និងជាង ៥០នាក់រងរបួស។

គួរបញ្ជាក់ថា ក្រុមសង្គ្រោះកំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីវេចខ្ចប់សាកសព និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ អាជ្ញាធរស្រុក Ghotki ក៏បានប្រកាសអាសន្ន ចំពោះជំងឺរាតត្បាតសកល COVID-19 ផងដែរនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីឲ្យមន្ទីរនានាបង្កើនការប្រុងប្រយ័ត្ន៕