ឥណ្ឌា៖ គិតត្រឹមថ្ងៃទី០៣ ខែឧសភានេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅប្រទេសឥណ្ឌាកំពុងមានការកើនឡើងខ្លាំង ខណៈអ្នកស្លាប់នៅថ្ងៃនេះមានការថយចុះខុសពីរាល់ដង។

យោងតាមទិន្នន័យរបស់ Worldometer បានឱ្យដឹងថាករណីឆ្លងថ្មីនៅប្រទេសឥណ្ឌាមានចំនួន5,889នាក់ និងស្លាប់ចំនួន១៤នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅឥណ្ឌាកើនដល់១៩៩២៥៦០៤នាក់ និងស្លាប់សរុបចំនួន២១៨៩៥៩នាក់។

គួរបញ្ជាក់ថាមូលហេតុដែលធ្វើឱ្យឥណ្ឌាជួបគ្រោះមហន្តរាយបែប ក្រោយអាជ្ញាធរឥណ្ឌាបានមើលស្រាលអំពីស្ថានកូវីដ១៩ ចាប់ផ្តើមបន្ធូរខ្សែរ លែងរឹតបន្តឹង បិទខ្ទប់ប្រទេសដូចកាលរលកទី១នៃជំងឺកូវីដឆ្នាំ២០២០ និងអនុញ្ញាតឱ្យប្រជាជនរាប់សែននាក់បានចូលរួមពិធីបុណ្យសាសនា ហិណ្ឌូនៅទន្លេគង្គា៕