ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧ ខែមិថុនានេះ កម្ពុជាប្រកាសរកឃើញករណីស្លាប់ថ្មី០៣នាក់ ខណៈអ្នកស្លាប់សរុបកើនដល់២៦៦នាក់។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៩នាក់ អ្នកជាសះស្បើយចំនួន ៩៤៥ នាក់ និងស្លាប់ចំនួន ០៣នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់៣៤,៨៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៨,០៩២នាក់ និងស្លាប់សរុបចំនួន ២៦៦នាក់៕