ភ្នំពេញ៖ រកឃើញកម្មករ-កម្មកានី ឆ្លងកូវីដ១៩ នៅរោងចក្រកាត់ដេរ ហ្គ្រេនធ្វីន ហៅរោងចក្រQMI ជាង១៤០នាក់ ហើយនៅបន្តធ្វើតេស្តទាំងយប់ទៀត។ រោងចក្រ QMIនេះមានទីតាំងស្ថិតនៅភូមិត្រាំងពោធិ៍សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីអាជ្ញាធរបានឱ្យដឹងថារោងចក្រខាងលើនេះបានធ្វើតេស្តរកកូវីដ៣ថ្ងៃមកហើយ តែ២ថ្ងៃមុនធ្វើតេស្តនៅព្រទា ក៏រកឃើញប្រមាណ៨០នាក់ ហើយនៅថ្ងៃទី០៦ ខែមិថុនានេះ ធ្វើតេស្តនៅក្នុងរោងចក្ររកឃើញ១៤០នាក់ គិតត្រឹមម៉ោងប្រមាណ៦ និង៤០នាទីល្ងាចនេះ ហើយក្រុមគ្រូពេទ្យនៅបន្តធ្វើតេស្តនៅឡើយ។

គួរបញ្ជាក់ថា នៅម៉ោងប្រមាណ៣ និង៣០នាទីរសៀល រថយន្តចំនួន៧គ្រឿង បានមកដឹកកម្មករវិជ្ជមានទៅព្យាបាលនៅដឺព្រីមៀរសិនធើសែនសុខ ហើយនៅសល់ជាច្រើននាក់ទៀតកំពុងរង់ចាំរថយន្តមកដឹកបន្ត៕