ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣១នាក់ ខណៈអ្នកជំងឺចំនួន១០៦៩នាក់ជាសះស្បើយ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣១នាក់ អ្នកជាសះស្បើយចំនួន១០៦៩នាក់ និងស្លាប់ថ្មី១១នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់ ៣៤,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៧,១៤៧នាក់ និងស្លាប់សរុបចំនួន ២៦៣នាក់៕