(ប្រទេសថៃ)៖ ពលករខ្មែរម្នាក់ ចេញពីស្រុកកំណើត​ទៅធ្វើការនៅប្រទេសថៃ ដើម្បីយកប្រាប់មកចិញ្ចឹមគ្រួសារ តែបែជាត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអនោចអធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិវានលឿង ឃុំសារថៃ ស្រុកឃោភេតឃុត ខេត្តចាន់បុរី ប្រទេសថៃ។

យោងតាមប្រភពបានឲ្យដឹងថា មានពលករខ្មែរម្នាក់ បានមកធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃ ត្រូវខ្សែភ្លើងឆក់ស្លាប់ ដោយសារឡើងដើមកាពីងរាជ ដើម្បីបេះផ្លែឲ្យប្រពន្ធ និងកូនហូប បណ្ដោលឲ្យប៉ះខ្សែភើងឆក់ស្លាប់យ៉ាងអនោចអធ័ម។ ជនរងគ្រោះឈ្មោះ ទាវ ថាវ ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ សពជនរងគ្រោះត្រវសមត្ថកិច្ចថៃបញ្ចូនទៅធ្វើកោសល្យវិច្ច័យនៅនៅមន្ទីរពេទ្យ​រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕