(អាមេរិក)៖ បើគិតត្រឹមថ្ងៃទី០៣ ខែឧសភានេះ មហាអំណាចបងធំទី១ សហរដ្ឋអាមេរិកកំពុងមានអ្នកស្លាប់កើនដល់ខ្ទង់លាននាក់ ហើយបានក្លាយទៅជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេនៅលើពិភពលោក។

បើយោងតាមទិន្នន័យក្នុងវេបសាយ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិកមានអ្នកឆ្លងកើនដល់ 33,180,441នាក់ អ្នកជាសះស្បើយចំនួន25,823,800នាក់ និងស្លាប់កើនដល់ 591,062នាក់ ដែលជាទិន្នន័យបង្ហាញថាអាមេរិកជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ មានអ្នកឆ្លង និងស្លាប់ជាងគេបន្ទាប់ពីឥណ្ឌាលេខ២។

ទោះបីជាយ៉ាងក៏ដោយអាមេរិកកំពុងបន្តផ្តល់ការចាក់វ៉ាក់សាំដល់ប្រជាពលរដ្ឋរបស់ខ្លួន និងមានការរឹតបន្តឹងកាន់តែខ្លាំង ព្រមទាំងមានតំបន់មួយចំនួនកំពុងបន្តបិទបណ្តោះអាសន្ន៕