ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៥ ខែមិថុនានេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៥៣៨នាក់ ខណៈជាសះស្បើយចំនួន៥៣៤នាក់។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៣៨នាក់ ជាសះស្បើយ៥៣៤នាក់ និងស្លាប់២៥២នាក់។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់ ៣៣,៦១៣នាក់ ជាសះស្បើយ២៦,០៧៨នាក់ និងស្លាប់កើនដល់២៥២នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧១០,៣៥៩នាក់។