ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៤ ខែមិថុនានេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៦នាក់ ខណៈអ្នកជំងឺចំនួន ៧៨១នាក់ជាសះស្បើយ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៨៦នាក់ ជាសះស្បើយ៧៨១នាក់ និងស្លាប់ចំនួន០៦នាក់។ ដូច្នេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ និងស្លាប់កើនដល់ ២៤២នាក់៕