បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនវិរៈប៊ុនថាំចំនួន៨៩នាក់ ត្រូវបានអាជ្ញាធរប្រមូលមកដើម្បីឱ្យធ្វើសំណាក ក្រោយរកឃើញអ្នកបើកបររថយន្តដឹកឥវ៉ាន់ម្នាក់មានវិជ្ជមានកូវីដ១៩។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អាជ្ញាធរបានប្រមូលបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនវីរៈប៊ុនថាំងចំនួន ៨៩នាក់ ដែលស្ថិតនៅសាខាខេត្តបាត់ដំបងមកធ្វើសំណាក បន្ទាប់ពីរកឃើញថាមានអ្នកបើកបររថយន្តដឹកឥវ៉ាន់ម្នាក់មានវិជ្ជមានកូវីដ១៩។

តាមប្រភពដដែលបានបន្តទៀតថា មនុស្សសរុបចំនួន៨៩នាក់ ដោយក្នុងនោះរួមមាន សាខាផ្សារលើ២នាក់ សាខាផ្សារបឹងឈូកចំនួន២១នាក់ សាខាផ្សារថ្មីចំនួន៦នាក់ សាខាផ្សារភូពុយចំនួន៥នាក់រួមទាំងសាខានៅក្នុងស្រុកសំពៅលូស្រុកភ្នំព្រឹក និងស្រុកកំរៀងសរុបចំនួន៥៥នាក់៕