នាព្រឹកថ្ងៃទី០៣ ខែមិថុនានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីស្លាប់០៦នាក់បន្ថែមទៀត ខណៈអ្នកស្លាប់សរុបកើនដល់ ២៣៦នាក់។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧២៩នាក់ ជាសះស្បើយ ៧២១នាក់ និងស្លាប់០៦នាក់បន្ថែមទៀត។ ដូច្នេះករណីឆ្លងនៅកម្ពុជាសរុបកើនដល់៣២,១៨៩នាក់ ជាសះស្បើយ២៤,៧៦៣នាក់ និងស្លាប់ចំនួន២៣៦នាក់៕